• 2022-05-13 07:23:33
  • ព័ត៌មាន

គ្រប់គ្នាស្ទើរមិនចង់ជឿថា G-Dragon និង​ BoA ធ្លាប់មានព័ត៌មានស្នេហាជាមួយគ្នា កាល​ពី ២០ឆ្នាំមុន

  • 2022-05-13 07:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាន​ហើយអាន​នឹង​មិនជឿ ប៉ុន្តែនេះ​គឺ​ជារឿងពិត ព្រោះរម្លឹក​ទៅ​កាល​ពីឆ្នាំ ២០០២ ដែល​ពេល​នោះ​ BoA (ពេល​នោះអាយុ ១៦ឆ្នាំ) បាន​វាយ​លុយទីផ្សារ K-Pop ជាមួយនឹង​ស្នាដៃអស្ចារ្យ​បំផុត តាម​រយៈបទ «Valenti» និង «No.1» ស្របពេល​ YG កំពុងបណ្ដុះបណ្ដាលក្រុមចម្រៀងថ្មី ដែលរួមមាន G-Dragon (ក្មេងប្រុសអាយុ ១៤ឆ្នាំ) ម្នាក់ដែរ។

ផ្អែក​តាម​ បណ្ដាញផ្សព្វផ្សាយ​ បាន​ដឹងថា​ នៅ​ឆ្នាំនោះ BoA និង G-Dragon សុទ្ធតែ​ជា​ក្មេង ដែល​បានចាប់​ផ្ដើម​អាជីពសិល្បៈ ជាមួយនឹង​ការ​ប្រឹងប្រែង​យ៉ាងពេញ​ទំហឹង តាំងពីរៀនថ្នាក់បឋម។ យ៉ាងណា​ក្ដី អ្នកទាំង ២ បាន​ចាប់ផ្ដើម​ ពីមិត្តល្អនឹងគ្នា តាំងពីគាំទ្រ​គ្នាទៅវិញទៅមក នាមជា Fan ផង​និង​មិត្តល្អផង។

អត្ថបទដែល​បាន​ចេញ​ផ្សាយ​នោះ​ បាន​បន្ថែម​ថា៖ «G-Dragon អ្នកដែល​ជាអ្នកគាំទ្រ​របស់ BoA បាន​ជួប​ជាមួយនឹង​ BoA ក្នុង​បន្ទប់រង់ចាំ និង​ជូនកាដូទៅនាង រួមមានតាំងពី កន្សែងពោះគោរបស់ YG Family, កញ្ចែដែល G-Dragon ប្រើពេល​សម្ដែងបទ “Hip-Hop Genlemen”។ ឯ BoA វិញ បាន​ជួនកាដូ GD នូវ CD ដែល​មាន​ហត្ថលេខារបស់នាង ក៏ដូចជាបង្ហើបថា នាងក៏ជាអ្នកគាំទ្ររបស់ YG Family ដែរ។ ក្រោយពីនោះ តារាទាំង ២ ក៏បាន​ប្ដូរលេខទូរសព្ទគ្នាទៅវិញទៅមក ហើយកាន់តែស្និទ្ធនឹងគ្នា​ថែម​មួយកម្រិត ពេល​ដែលពួកគេ​បើកចិត្តទម្លាយរឿង​ប្រាប់គ្នា ពីជីវិតប្រចាំថ្ងៃ និងបញ្ហាផ្សេងៗ»។

ទីបំផុត អត្ថបទក៏បាន​បញ្ជាក់ច្បាស់ៗថា​ «ទើបតែថ្មីៗនេះ G-Dragon និយាយនៅ​លើកម្មវិធីផ្សាយ​មួយថា “ប្រភេទនារីក្នុងចិត្តខ្ញុំ គឺជាតារាម្នាក់ដែលមានឈ្មោះ “B” នៅពេល​ពិធីករVJ Lee Ki Sang សួរលោក ហើយ GD ក៏៏បាន​តបទាំងអៀនប្រៀនដែរ ដោយនិយាយទៀតថា “ខ្ញុំមិនអាច​ឆ្លើយលើសនេះបានទេ”»។

នៅ​ពេល​ព័ត៌មាននៃ "អាស្រូវស្នេហា" របស់លោក ជាមួយ BoA ក្លាយជាប្រធានបទក្តៅ (នៅពេលនោះ) G-Dragon បាន​ទៅចូលទៅ Fan Cafe (វិបសាយជជែកលេងជាមួយ Fan) ដោយបង្ហោះសារទៅកាន់អ្នកគាំទ្រ។

លោកបានសរសេរថា "Ah~~ Sawry everyone!!! Wow!!! ទីនេះមានភាពអ៊ូអរ... ដោយសារតែ... រឿងមួយចំនួន"។

លោកបានបន្តទៀតថា «ខ្ញុំនឹងប្រាប់ការពិតទៅ!! BoA(?) ខ្ញុំចង់សំដៅទៅកាន់នាងដោយស្រួលៗ ខ្ញុំដឹងថា Fan Cafe មានភាពអ៊ូអរនៅពេលនេះ ដោយសារតែអត្ថបទព័ត៌មានអំពីខ្ញុំ និងបងស្រី BoA។ មួយផ្នែកមានអារម្មណ៍ខកចិត្ត ហើយមួយផ្នែកក៏មានអារម្មណ៍ដឹងគុណដែរ បាទ!​ សូមនិយាយដោយស្មោះត្រង់ទៅ ពួកយើងមិនបានស្រឡាញ់គ្នានោះទេ ដូច្នេះសូមធានា!​ ហើយចំពោះអ្នកគាំទ្ររបស់ បងស្រី BoA ដែរ ក៏កុំបារម្ភ!!!! ការពិតថាខ្ញុំជា Fan របស់បង BoA តាំងពីយូរយារណាស់មកហើយ... មនុស្សភាគច្រើនដែលស្និទ្ធស្នាលនឹងខ្ញុំប្រាកដជាដឹងហើយ.. ព្រោះខ្ញុំនិយាយគ្រប់ពេល!! ខ្ញុំអត់មានអីលើសហ្នឹងទេ គឺគ្មានអីក្រៅពីជាអ្នក​គាំទ្រទេ…»

កាលនោះ G-Dragon នៅ​បាន​បញ្ចប់ ដោយប្រាប់ទៅ Fan ទៀតថា៖ «ខ្ញុំប្រឹងហាត់ណាស់ ដើម្បីបង្ហាញពីភាពអស្ចារ្យដែល​ខ្ញុំ​មាន។ ដោយសារខ្ញុំនៅក្មេងពេក សូមមើលក្នុងផ្លូវល្អផង..មានតែប៉ុណ្ណឹងទេ»។

អ្នកប្រើអ៊ីនធើណីត បាន​បង្ហាញ​ពី​ការយល់ឃើញច្រើនទាក់ទងនឹង​សារឆ្លងឆ្លើយនេះ​របស់ G-Dragon ជាមួយនឹង​ក្រុម​អ្នកគាំទ្រ។ ម្យ៉ាងទៀត គ្រប់គ្នា​ក៏ប្លែកអារម្មណ៍ដែរ ព្រោះជា​ច្រើន​ឆ្នាំមកនេះ រាល់ពេល​មាន​ព័ត៌មាន​ស្នេហាជាមួយនឹង​អ្នកណាម្នាក់ គឺ G-Dragon កម្រ​ចេញមុខបកស្រាយ​ណាស់៕

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទពេញនិយម