• 2022-05-13 07:31:01
  • ព័ត៌មាន

អស់ពីត្អូញត្អែរ អេដវីន ភ្ញាក់ព្រើតនឹកដល់សម្ដីទាំងនេះ ទើបរុញឲ្យលោកមានគំនិតក្លាយជាអ្នករកស៊ី ឬធ្វើការមិនឈប់

  • 2022-05-13 07:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសរូបសង្ហា យិត មាសឧស្សាហ៍ ហៅអេដវីន សម្គាល់ខ្លួនឯងឃើញថាប្លែកច្រើន ខណៈដែលមិត្ដភក្ដិធ្លាប់ហៅផឹកស៊ីក្នុងក្លឹបក្រោមភ្លើងពណ៌ អមដោយសំឡេងតន្ដ្រីកន្ដ្រាក់អារម្មណ៍កាន់ឃ្លាតឆ្ងាយពីលោក ហើយជំនួសមកវិញដោយមិត្ដភក្ដិតាមតៀមកាហ្វេ មានសំឡេងភ្លេងតិច ហើយនិយាយច្រើនពីរឿងរកស៊ី និងការងារ។

អេដវីន ដែលប្រើហ្វេសប៊ុកឈ្មោះ Ah sah ក្រោយលោកចេញពីពន្ធនាគារដោយសាររឿងរ៉ាវស្នេហាកាលពីឆ្នាំមុន បានបង្ហោះសំណេរមួយ បង្កប់អត្ថន័យជ្រាលជ្រៅនៅរសៀលថ្ងៃទី១៣ ខែឧសភា។ លោកថា មួយរយៈលោកតែងតែឮពាក្យពីអ្នកជុំវិញលោក ថារូបលោកប្រែជាមនុស្សរឹក ដោយចោទថារូបលោកភ្លេចមិត្ដភក្ដិចាស់ និងហៅទៅកម្មវិធីផ្សេងៗលែងចង់ទៅ ព្រោះពីមុនឲ្យតែហៅដល់មុនគេរហូត តែលោកបញ្ជាក់ថា លោកមិនប្រែប្រួលទេ គឺពេលវេលាទៅវិញទេដែលប្រែប្រួល។

អេដវីន៖ “លែងសូវមានអារម្មជួបជុំ មិត្តភ័ក្តផឹកស៊ី តែបែរជាសប្បាយចិត្តនៅពេលជួបជុំមិត្តភ័ក្តនិយាយរឿងរកស៊ី។ លែងមានអារម្មណ៍ថាចង់ដើរលេង តែបែរជាមានអារម្មណ៍ ថាចង់ធ្វើការគ្មានថ្ងៃឈប់សម្រាកទៅវិញ”។

ក្រៅពីនេះលោកក៏បង្ហាញអារម្មណ៍ផ្លាស់ប្ដូរមួយចំនួនទៀតដែរ គែមានដូចជា៖ លែងចង់ទៅកន្លែងដែលមានភ្លេងស្ដាប់ខ្លាំង មកស្ដាប់ភ្លេងតិចៗតាមទៀមកាហ្វេ កន្លែងហាត់ប្រាណ។ ធ្លាប់ចូលចិត្តកាន់ដបស្រាពេលពិបាកចិត្ត តែបែរមកចូលចិត្តកាន់សៀវភៅ។ ធ្លាប់ចូលចិត្តនិយាយពាក្យថា “ប៉ុនឹងមានអីថ្លៃ” ឥឡូវឈររាប់លុយអាប់ពីអ្នកលក់សូម្បីតែ 2000៛។ ចូលចិត្តខ្វាយខ្វល់រឿងឆាកជីវិតគូ ឬស្នហា បែរមកមានអារម្មថា ឯកា គឺជាក្តីសុខបំផុត សម្រាប់ខ្លួនឯងទៅវិញ។

រូបថត៖ ហ្វេសប៊ុករបស់អេដវីន

លោក យិត មាសឧស្សាហ៍ ហៅអេដវីន ដែលធ្លាប់ឆ្លងកាត់ស្នេហាផ្អែមល្ហែមជាមួយសុទ្ធបញ្ចកា ហើយក៏ធ្លាប់ជាប់ពន្ធនាគារដោយសារនាងម្ដងកាលពីឆ្នាំមុនដោសារជ្រុលដៃប្រើហិង្សារកើតចេញពីការប្រច័ណ្ឌ បានបញ្ចប់សំណេរដ៏វែងអន្លាយរៀបរាប់ពីជីវិតផ្លាស់ប្ដូររបស់លោកថា៖ “ផឹកស៊ីរួមតុដល់ភ្លឺ តែបើរួមជំងឺ គ្មានអ្នកណាមកឈឺជាមួយខ្ញុំហេស…សង្ឃឹមថាអ្នកទាំងអស់គ្នាយល់អារម្មណ៍មួយនេះ ហើយខ្ញុំជឿថាអ្នកខ្លះក៏កំពុងមានអារម្មណ៍បែបនេះដូចគ្នា”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម