- 2022-05-13 08:32:15
- ព័ត៌មាន
មូន ម៉ារ៉ា បញ្ជាក់មូលហេតុកីឡាការិនី ស្រួង ភាវី មិនអាចទៅប្រកួតស៊ីហ្គេមនៅវៀតណាម
- 2022-05-13 08:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូន ម៉ារ៉ា បញ្ជាក់មូលហេតុកីឡាការិនី ស្រួង ភាវី មិនអាចទៅប្រកួតស៊ីហ្គេមនៅវៀតណាម
ចន្លោះមិនឃើញ
អតីតតារាចម្រៀង និងជាម្ចាស់បទ"កាដូឥតន័យ" លោក មួន ម៉ារ៉ា បានបង្ហាញមូលហេតុដែលកីឡាការិនី ស្រួង ភាវី ដែលធ្លាប់ដណ្ដើមជើងឯកលើវិញ្ញាសារស្នូកឃ័រ ឬប៊ីយ៉ា អាស៊ីជូនកម្ពុជាកាលពីឆ្នាំ២០១៨ មិនបានចូលទៅរួមប្រកួតក្នុងស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
ក្នុងនាមជាអគ្គលេខាធិការសហព័ន្ធកីឡាស្នូកឃ័រកម្ពុជា លោក មួន ម៉ារ៉ា បានផ្ដល់បទសម្ភាសន៍ឲ្យទូរទស្សន៍អនឡានមួយកាលពីថ្ងៃទី១២ ខែឧសភា ថា វារឿងដ៏គួរសោកស្ដាយក្នុងពេលដែលកញ្ញា ស្រួង ភាវី កំពុងមានវត្ដមាននៅកម្ពុជាស្រាប់ ប៉ុន្ដែវៀតណាមដែលជាម្ចាស់ផ្ទះ មិនតម្រូវឲ្យមានកីឡាការិនីចូលប្រកួតក្នុងវិញ្ញាសារនេះ ដូច្នេះពីគ្រប់បណ្ដាប្រទេសទាំងអស់សម្រាប់វិញ្ញានេះ មិនអនុញ្ញាតឲ្យស្រីប្រកួតឡើយ គឺជ្រើសរើសយកតែបុរសសុទ្ធ តែលោកសង្ឃឹមថានាងបាប្រកួតឆ្នាំក្រោយ។
លោក មួន ម៉ារ៉ា៖ “គាត់មកស្រុកខ្មែរក្នុងការងារមនុស្សធម៌របស់គាត់ តែខ្ញុំសោកស្ដាយរឿងហ្នឹង ហើយខ្ញុំសង្ឃឹមថានៅឆ្នាំខាងមុខដែលយើងជាម្ចាស់ផ្ទះ យើងនឹងរៀបចំវិញ្ញាសារនេះដាក់ប្រភេទនារីចូល ឲ្យស្រួង ភាវី ធ្វើជាម្ចាស់ផ្ទះ…ជាកីឡាករ(កីឡាការិនី)សម្រាប់់ការប្រកួតពេលនោះតែម្ដង”។
លោក មួន ម៉ារ៉ា តែងតែបញ្ចេញរូបថត និងសារផ្សេងៗតាមបណ្ដាញសង្គមទៅដល់អ្នកគាំទ្រជាប្រចាំ។ ជាក់ស្ដែងថ្មីៗនេះ លោកបានបង្ហាញសកម្មភាពលោក និងក្រុមការងារដឹកនាំកីឡាករផ្នែកស្នូកឃ័រចេញទៅប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយបានធ្វើបច្ចុប្បន្នពីពីស្ថានភាពប្រកួតពីប្រទេសវៀតណាមនោះជាហូរហែ៕