• 2022-05-21 02:15:00
  • ព័ត៌មាន

ចុងសប្ដាហ៍ធ្វើដំណើរកម្សាន្ដឆ្ងាយៗ កុំភ្លេចចម្រៀងបំពេរអារម្មណ៍៥បទនេះស្ដាប់តាមផ្លូវ

  • 2022-05-21 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាយុវវ័យ វ័យកណ្ដាល ឬវ័យចំណាស់ សុទ្ធតែមានជីវិតផ្សារភ្ជាប់ជាមួយតន្ត្រី។ តន្ត្រី ជាថ្នាំប៉ូវ កម្លាំងជួយឱ្យអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ ក្នុងនោះ តន្ត្រី ក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ សោសៅ ទៅតាមអត្តន័យ និងបទភ្លេង។

ជាទូរទៅមិនថាពេលគេង ពេលធ្វើការងារ តែងតែពាក់កាសស្ដាប់ចម្រៀងជានិច្ច សូម្បីតែពេលងូត ទឹកក៏មិនអាចអត់ចម្រៀងបានដែរ លើសពីនេះនៅពេលធ្វើដំណើរឆ្ងាយៗ តាមរថយន្ដ ឬម៉ូតូ ក៏ស្ដាប់ ចម្រៀងពីរោះៗ រណ្ដំ បំពេរអារម្មណ៍តាមដងផ្លូវ គយគន់ទេសភាពស្រស់ត្រកាល។

ដូច្នេះថ្ងៃនេះ Sabay សូមណែនាំចម្រៀងបំពេរអារម្មណ៍៥បទទុកស្ដាប់តាមផ្លូវ ពេលធ្វើដំណើរឆ្ងាយៗ។

១. បទ ”ស្នាមស្នេហ៍សមុទ្ររាម “ ដោយ ឱក សុគន្ធកញ្ញា

២. បទ “កំពង់សោមដួងចិត្ត” ដោយ ណូយ វ៉ាន់ណេត

៣. បទ “សុបន្តិស្នេហ៍” ដោយ ឡ រ៉ាម៉ម

៤. បទ “ក្រមុំស្រុកស្រែ” ដោយ ខេមរៈ ស្រីពៅ

៥. បទ “ម្អមស្រែ” ដោយ ព្រាប សុវត្ថិ

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី