• 2022-05-16 03:03:13
  • ព័ត៌មាន

មិនដែលដឹងសោះ! ណុប បាយ៉ារិទ្ធ អាចច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយ យាយយ៉យ បានយ៉ាងប៉ិនប្រសប់

  • 2022-05-16 03:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ល្បីល្បាញ និងទទួលបានការគាំទ្រពីមហាជនតាមរយៈ សមត្ថភាព ទេពកោសល្យផ្នែកចម្រៀង ហើយពីក្រៅពីអាជីពជាអ្នកចម្រៀង លោកក៏នៅមានសមត្ថភាពពិសេសមួយផ្សេងទៀតផងដែរ។

ថ្មីៗនេះលោក ណុប បាយ៉ារិទ្ធ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយសមត្ថភាពពិសេសថ្មីមួយទៀត ដែលគ្រប់គ្នាមិនដែលដឹងក្រៅពីចម្រៀង ពោលគឺ លោកអាចច្រៀងអាយ៉ៃឆ្លងឆ្លើយបានយ៉ាងល្អ ប្រទាក់គ្នាយ៉ាងរលូន ជាមួយយាយយ៉យ ដែលជាតារាកំប្លែងនិងជាអ្នកច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោកតាព្រហ្មម៉ាញ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤។សម្រាប់សមត្ថភាពពិសេសថ្មីដែលគ្រប់គ្នាមិនដែលដឹងនេះធ្វើឲ្យ យាយយ៉យ ពោលសរសើរលោក ណុប បាយ៉ារិទ្ធ ថាអាចច្រៀងបានយ៉ាល្អ ហើយអាចច្រៀងទៅរួចទៀតផង។

ចំណែក យាយយ៉យ វិញក៏មិនធម្មតាដែរ មានអាយុច្រើនហើយ តែអាចច្រៀងចម្រៀងបទពីដើមយ៉ាងពីរោះលន្លង់លន្លោចទៀតផង ដោយបទនោះមានចំណងជើងថា «ថ្ងៃលិចអូនស្រណោះ» រួមទាំងមានកាយវិការរស់រវើកទៀតផង។

បញ្ជាក់ផងដែរថា សម្រាប់វត្តមានរបស់យាយយ៉យ ចូលរួមនារាត្រីនេះ គឺជាភ្ញៀវកិត្តិយស ដែលបង្កើតឲ្យបរិយាកាសកាន់តែសប្បាយរីករាយនៅក្នុងកម្មវិធីមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម