- 2022-05-16 07:12:54
- ព័ត៌មាន
កម្មវិធីបង្ហាញម៉ូដដ៏ធំ របស់ប្រ៊េន Queen Victoria នឹងផុសឡើងជាពិេសសមិនធ្លាប់មាននៅកម្ពុជាពីមុន
- 2022-05-16 07:12:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីបង្ហាញម៉ូដដ៏ធំ របស់ប្រ៊េន Queen Victoria នឹងផុសឡើងជាពិេសសមិនធ្លាប់មាននៅកម្ពុជាពីមុន
ចន្លោះមិនឃើញ
កម្មវិធីដ៏អស្ចារ្យមួយនឹងផ្ទុះឡើងនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ ដែលជាកម្មវិធី ហ្វេសសិនសូ ពីប្រ៊េន Queen Victoria។
នេះនឹងក្លាយជាកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃម៉ូដពិសេសដ៏ធំមិនធ្លាប់មានពីមុនក្នុងប្រទេសកម្ពុជា។ ឯឈុតដែលត្រូវបង្ហាញ គឺដល់ទៅ ១០០ឈុត ចេញពីប្រ៊េន Queen Victoria ដោយមានការដើរម៉ូដពីតារាម៉ូដែលល្បីៗចំនួន ៨០រូប ក្រោមប្រធានបទ «ជីវិតចុងក្រោយរបស់សត្វសមុទ្រ»។
សម្រាប់សំបុត្រចូលរួមទស្សនាក៏ចាប់ផ្ដើមដាក់លក់ហើយ ហើយអ្នកដែលបានទិញសំបុត្រទៀតសោត នឹងមានឱកាសបានអង្គុយកៅអីជួរមុខ។ ជាមួយគ្នានោះ ថវិកា ៥០ភាគរយ ដែលបានពីការលក់សំបុត្រ ក្រុមការងារនឹងយកទៅទិញជាសម្ភារៈ និងជូនដល់កុមារដែលរស់នៅលើកោះ ក៏ដូចជាបង្រៀនពួកគេ ឲ្យចេះទុកដាក់សម្រាម ឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត សម្រាមទាំងនោះខ្លះ ក៏អាចយកទៅច្នៃជារបស់ប្រើប្រាស់បានផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី លោកអ្នកអាចចូលទៅកាន់គណនីហ្វេសប៊ុក លោក Olivia Kong ឯសម្រាប់ការទិញសំបុត្រ លោកអាចអាចទាក់ទងទៅកាន់លេខ ០៨៩ ២២១ ១៩៩