• 2022-05-17 01:57:42
  • ព័ត៌មាន

អរហួសថ្លែង! Girls’ Generation បញ្ជាក់ពេល​កំណត់​វិលមកវិញជាផ្លូវការជាមួយសមាជិកទាំងអស់

  • 2022-05-17 01:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Girls’ Generation បាន​ទទួល​ស្គាល់ និងបញ្ជាក់ហើយថា ក្រុម​នឹង​ចេញអាល់ប៊ុម​ថ្មី​នៅក្នុងខែសីហា ដើម្បីអបអរខួប​គម្រប់ ១៥ឆ្នាំ នៃការចេញមុខជា​ផ្លូវការរបស់ពួកគេ។

ផ្អែក​តាម​សេចក្ដី​ប្រកាសរបស់ផលិតកម្ម SM ទៅកាន់វិបសាយ Newsen បាន​ឲ្យដឹង​ថា​ Girls’ Generation នឹង​ត្រឡប់មកវិញ ក្រោយ​បាត់មុខរយៈពេល​ដ៏យូរ គឺ​នៅ​ខែសីហា​ ខាងមុខ ដើម្បី​អបអរ គម្រប់ខួប ១៥ ឆ្នាំនៃការ​ចូលសិល្បៈរបស់​ពួកគេ។ នេះ​មាន​សេចក្ដី​ថា​ វា​ជា​ការ​បង្ហាញ​អាល់ប៊ុម​ដំបូង ក្រោយ​ក្រុមស្ងាត់ចេញបទ​រួមគ្នារយៈពេល​ ៥ឆ្នាំ គឺចាប់​តាំង​ពី​ពួកគេ​ចេញ​អាល់ប៊ុម "Holiday Night” កាល​ពីខែសីហា ឆ្នាំ២០១៧។ ពេលវេលាមួយនេះ​ក៏កាន់​តែមានន័យ​អស្ចារ្យ​ សម្រាប់អ្នកគាំទ្រ ស្របបពេលសមាជិក​ក្រុមទាំង ៨នាក់នឹង​វិលជុំគ្នា។

គិតចាប់ពីឆ្នាំ ២០១៧ សមាជិក នាក់​បាន​ចាកចេញពីផលិតកម្ម SM ហើយសមាជិកម្នាក់ៗបាន​ដើរទៅតាមផ្លូវរៀងៗខ្លួន ក្នុងអាជីពសិល្បៈ មាន​តាំងពីការច្រៀង រាំ សម្ដែង ទៅតាមទេពកោសល្យ។ ប៉ុន្តែទោះជា​យ៉ាងណា ពួកគេនៅតែរក្សាទំនាក់ទំនងល្អនឹង​គ្នា ព្រម​ទាំងគាំទ្រ​គ្នាទៅវិញទៅមកជានិច្ច។ អ្វី​ដែល​ពួកគេសង្ឃឹម​នោះ គឺឱកាសវិលជុំគ្នាក្នុងថ្ងៃណាមួយ តបតាមការចង់បាន​របស់អ្នកគាំទ្រផង៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់