• 2022-05-20 04:19:23
  • ព័ត៌មាន

ប្រិយមិត្ដដឹងអត់ពិធីបុណ្យសពម៉ាក់ និងប៉ារបស់សុវត្ថិឌី ធារិកា ចំណាយអស់ប៉ុន្មាន?

  • 2022-05-20 04:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យឈាបនកិច្ចរបស់ប៉ា និងម៉ាក់តារាចម្រៀង សុវត្ថិឌី ធារិកា នៅវត្ដចង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ បានបញ្ចប់កិច្ចកាលពីព្រឹកមិញ។ ទន្ទឹមគ្នានេះ ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបពីការចំណាយសរុប នៃពិធីបុណ្យទាំងមូល។

តាមរយៈសំណេរមួយដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកដោយប្រធានសមាគមសិល្បករខ្មែរ ឲ្យដឹងថា ក្នុងពិធីបុណ្យទាំងមូល គឺចំណាយអស់ ១៥,៣២៨ដុល្លារ។ ចំពោះទឹកប្រាក់ដែលបានចំណាយលើការធ្វើបុណ្យនេះ ត្រូវបានលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា ជាអ្នករ៉ាប់រង ឬចេញឲ្យទាំងអស់។

អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថា៖ "ពិធីបុណ្យសពប៉ាម៉ាក់របស់ប្អូនស្រីសុវត្ថិឌី ធារិកា បានចប់រួចរាល់ហើយ។ នៅក្នុងពិធីបុណ្យទាំងមូល លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា ដែលមានចិត្តធម៌បានចំណាយថវិការផ្ទាល់ខ្លួននៅក្នុងពិធីបុណ្យទាំងមូលនោះអស់ចំនួន ១៥៣២៨ ដុល្លារអាមេរិក អរគុណទឹកដ៏ថ្លាថ្លៃរបស់លោកជំទាវ"៕

ជិន សុភ័ក្ដ្រ

មតិយោបល់