• 2022-05-20 07:40:50
  • ព័ត៌មាន

ទស្សនាសកម្មភាពឪពុក-ម្ដាយចាស់ វេចខ្ចប់អីវ៉ាន់ផ្ញើ ប៉ែន ចំរុង មកភ្នំពេញ ដូចទៅរស់នៅអាមេរិករាប់ខែ

  • 2022-05-20 07:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករវ័យកណ្ដាល ប៉ែន ចំរុង បានបង្ហាញសភាពឪពុក-ម្ដាយដែលមានវ័យខ្ទង៧០ឆ្នាំទៅហើយ រៀបចំអីវ៉ាន់សម្រាប់ហូបចុកផ្ញើកូនពីស្រុកកំណើត នាខេត្ដបាត់ដំបង មកផ្ទះនៅភ្នំពេញ។ អង្ករ នំអន្សម នំគម ត្រីងៀត និងគ្រឿងហូបចុកជាច្រើនទៀត ត្រូវបានរៀបចំដោយលោកឪពុក និងអ្នកម្ដាយដោយផ្ទាល់ដៃ ហើយចំរុង ទទួលទាំងអាល័យបំផុត។

ពិធីករសម្បូរវោហាររូបនេះ បានថតសកម្មភាពឪពុកកំពុងបេះផ្លែស្វាយ និងម្ដាយវេចខ្ចប់នំ និងគ្រឿងបរិភោគច្រើនទៀត ដើម្បីឲ្យកូន គឺលោក ប៉ែន ចំរុង ទុកហូបនៅភ្នំពេញ។ លោកពោលថា៖ “មកឲ្យរីករាយ ទៅឲ្យនឹក ទឹកចិត្ដជាឪពុក តាយាយ រៀបចំវេចខ្ចប់អស់ពីបេះដូង។ ថាមិនយកដែរតែខ្លាចពុកម៉ែអន់ចិត្ដដាក់មួយគូទឡានហ្មងទៅ"។

លោក ប៉ែន ចំរុង បានសុំទោសពុកម៉ែដែលលោកមិនបាននៅមើលថែ ដោយថាកូនជាប់រវល់ភារកិច្ចជីវិត។ ប៉ែន ចំរុង មានភរិយា និងកូននៅភ្នំពេញ ហើយការងារសិល្បៈតាមរយៈអាជីពសម្ដែង និងពិធីករក៏កាន់តែមមាញឹកនៅភ្នំពេញ។ ប៉ុន្ដែជារឿយៗ គេឃើញតារារូបនេះទៅលេងស្រុកកំណើត ហើយបានផ្ដិតយករូបភាព និងទីតាំងអនុស្សាវរីយ៍របស់ខ្លួនកាលពីកុមារភាពជាច្រើន ដើម្បីចែកជូនមិត្ដសិល្បៈ និងអ្នកគាំទ្របានទស្សនាតាមបណ្ដាញសង្គមជាហូរហែទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់