• 2022-05-20 09:25:20
  • ព័ត៌មាន

ចិត្តបុណ្យណាស់ ជំទាវ ម៉ែន ចិន្ដា ចេញមុខធានារ៉ាប់រងលើជីវិត ធារិកា និងគ្រួសារទាំងស្រុង

  • 2022-05-20 09:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្លឹងឃើញពីទុក្ខលំបាករបស់ ធារិកា ឧកញ្ញា និងជំទាវ ម៉ែន ចិន្ដា ចេញមុខធានារ៉ាប់រងទាំងអស់ លើការចំណាយប្រចាំថ្ងៃ បង់សាលា បង់រំលួសផ្ទះ បន្ទាប់ពីមរណភាពរបស់លោក ឪពុកម្ដាយ សុវត្ថិឌី ធារិកា។

ដោយមើលឃើញពីភាពលំបាក ធារិកា ក្លាយជាជំហរក្នុងគ្រួសារ ត្រូវប្រឹងរកលុយផ្គត់ផ្គង់គ្រប់បែបយ៉ាង ក្នុងគ្រួសារ ជំទាវ ម៉ែន ចិន្ដា និងស្វាមី ចេញមុខធានា រ៉ាប់រងរាល់បញ្ហាទាំងអស់ក្នុងក្រុមគ្រួសារ ធារិកា ក្រោយបាត់បង់ បង្គោលគ្រួសារ គឺលោកឪពុកអ្នកម្ដាយ នេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ វេ ហាស៍ បានសរសេរបញ្ជាក់លើគណនីហ្វេសប៊ុក។

ទន្ទឹមនឹងនេះលោក ជំទាវ ម៉ែន ចិន្ដា និងស្វាមី ក៏បានជួយថវិកាសម្រាប់ធ្វើបុណ្យឱ្យ ឪពុកម្ដាយ ធារិកា ផងដែរ។ សរុបជាថវិកាដែលលោកជំទាវ បានរ៉ាប់រងក្នុងពិធីបុណ្យសពប្រមាណ ១៥,៣២៨ ដុល្លារ

រម្លឹកផងដែរថាពិធីបុណ្យឈាបនកិច្ចរបស់ប៉ា និងម៉ាក់តារាចម្រៀង សុវត្ថិឌី ធារិកា បានធ្វើឡើងនៅវត្ដ សង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ និងបានបញ្ចប់កិច្ចកាលពីព្រឹកមិញ។ ដោយឡែកសម្រាប់ពិធីបុណ្យ៧ ថ្ងៃនោះ គឺធ្វើឡើងនៅថ្ងៃទី ២២ ខែឧសភា និងកិច្ចបង្ហើយនៅថ្ងៃទី២៣ ខែឧសភា៕

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទពេញនិយម