• 2022-05-23 01:00:00
  • ព័ត៌មាន

Rosé ប្រាប់យុទ្ធសាស្ត្រអាថ៌កំបាំង ក្នុងការថតរូប Post លើ IG ឲ្យចេញមក THE BEST

  • 2022-05-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rosé ត្រូវបាន​គេ​ចាត់ទុកថាជា Instagram Queen ដោយ​សារជារឿយៗ គេ​ឃើញនាង​ឧស្សាហ៍បង្ហាញ​រូបថ្មីៗ ពេញ​ដោយភាពលេចធ្លោ និងគួរជាទីទាក់ទាញ​បំផុតលើបណ្ដាញសង្គម។

ជាមួយនឹង​រសនិយម​ផ្ទាល់ខ្លួន ចេះ​លេងស្ទីលថតទាក់ទាញ Rosé កម្រធ្វើឲ្យអ្នកតាមដាន​បណ្ដាញសង្គម​របស់នាង​ខកចិត្តណាស់ ព្រោះរូបនីមួយៗពេញទៅដោយគុណភាព។ មិនថា​ទីតាំងថត បរិយាកាសជុំវិញខ្លួន ពណ៌ ពន្លឺ និងឈុតដែល​នាង​ជ្រើសយក​មកបង្ហាញ គឺសុទ្ធតែមិនគួរមើលរំលង។

គន្លឹះសំខាន់មួយរបស់ Rosé គឺចេះប្រើពន្លឺពីធម្មជាតិតាមដែលអាចធ្វើទៅបាន ដោយមិនមានជំនួយពីកាមេរ៉ា ឬ Filter ដែលធ្វើឲ្យរូបភាពកាន់តែរស់រវើក និងធ្វើឲ្យអ្នក​ដែល​បាន​មើលរូប មានអារម្មណ៍ថា​ដូចនៅផ្ទាល់ជាមួយនាងដែរ។។

ជាការចែករំលែក ​នាង​ប្រាប់​ថា នាង​ជ្រើសពេល​ថត​ពីម៉ោង ១២ថ្ងៃ ដល់ម៉ោង ៣រសៀល ព្រោះជា​ពេល​ដែលល្អ ដែលអាចធ្វើឲ្យពន្លឺព្រះអាទិត្យចាំងចូល និងធ្វើឲ្យរូបភាព ថតចេញមកស្អាត។

Rosé និយាយថា៖ «នៅពេល​ដែលមានពន្លឺព្រះអាទិត្យចាំល្អ មិនថា​នៅក្នុងឡានទេ ខ្ញុំនឹងអាចថតរូប​ចេញមកស្អាត»។

គន្លឹះសំខាន់មួយទៀត គឺ​ថត Selfie ពីមុខកញ្ចក់ ព្រោះ​ថតធម្មតាៗ មិនគ្រប់គ្រាន់សម្រាប់នាងទេ៖ «នេះជាគន្លឹះសំងាត់របស់ខ្ញុំ ខ្ញុំ​ចង់បង្ហាញ​អ្វីគ្រប់យ៉ាងចូល​ក្នុងរូប ប៉ុន្តែខ្ញុំ​មិនអាច​ធ្វើបានជាមួយតែការ Selfie ធម្មតា។ នៅពេល​ខ្ញុំនៅតែឯង ឬគ្រាន់តែចង់ថតវាឲ្យបាន​លឿន ខ្ញុំធ្វើបែប​នេះ (Selfie មុខកញ្ចក់)»។

កំហុសធំ​របស់មនុស្សទូទៅ គឺកាច់រាងខ្លាំង​ពេក ពេល Selfie នៅមុខកញ្ចក់ តែបើយោងតាម Rosé គឺគ្រាន់តែឈរ និងសម្រួលខ្លួនធម្មតាៗទៅ គឺស្អាតគ្រប់គ្រាន់ហើយ។ ប៉ុន្តែជាយោបល់ នាង​ប្រាប់ថា គ្រាន់តែឱនក្បាលទេរទៅតាមទូរសព្ទបន្តិចទៅបាន​ហើយ ដើម្បីឲ្យមើលទៅកុំឲ្យដូចយើងប្រឹងពេក៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារីcreati

មតិយោបល់