
- 2022-05-22 09:38:16
- ព័ត៌មាន
លោក ជំទាវ ហ៊ុន ស៊ីណាត និងតារាល្បីៗជាច្រើនរូបចូលរួមបុណ្យ ៧ថ្ងៃ ឪពុកម្ដាយ ធារិកា
- 2022-05-22 09:38:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជំទាវ ហ៊ុន ស៊ីណាត និងតារាល្បីៗជាច្រើនរូបចូលរួមបុណ្យ ៧ថ្ងៃ ឪពុកម្ដាយ ធារិកា
ចន្លោះមិនឃើញ
ផ្អែកតាមការបញ្ជាក់ របស់ អ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំង សុវត្ថិឌី ធារិកា និង កញ្ញាស្រីពៅ ដែលបានប្រកាសក្នុងវីដេអូ Live កាលពីថ្ងៃទី២១ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែឧសភា គឺជាការប្រារព្ធពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃដើម្បីឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធររបស់ ឪពុកម្ដាយ កញ្ញា សុវត្ថិឌី ធារិកា។
ជាក់ស្ដែងនៅថ្ងៃដំបូង នៃពិធីបុណ្យនេះ ក្រុមគ្រួសារសព ពិតជាមានកិត្តិយស ដោយមានការចូលរួមជាពិសេសរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលលោកតែងយកចិត្តទុកដាក់ និងសួរនាំឥតឈប់ពីសុខទុក្ខតារាចម្រៀងវ័យក្មេងរូបនេះ ក្រោយជួបហេតុការណ៍ដ៏អាក្រក់កាលពេលកន្លងទៅ។
ជាមួយគ្នានោះ ក៏ឃើញថាមានការជួយជ្រោមជ្រែងតាមទម្លាប់ របស់អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ស្រីពៅ ដែលប្រៀបដូចខ្នងបង្អែករបស់ ធារិកានៅពេលនេះដែរ។ ក្រៅពីនេះ នៅមានវត្តមានចូលរួមរបស់តារាៗជាច្រើននាក់ទៀតរួមមាន៖ អ្នកនាង គង់ សុជាតិ លោក អ៊ាម វន្នី លោក អេឡិច ចន្ទត្រា កញ្ញា ស៊ូ ស៊ីរីកា លោក វេហាស៍ អ្នកនាង រស់ សុធាវី លោក អ៊ឹម ជីវ៉ា កញ្ញា ចាន់ គង់ការ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឌីជេ ណាណា លោក ញ៉ែម សុគន្ធ លោក នាង វ៉ាងសាន់ កញ្ញា ណាក់ ស្រីណាជាដើម។
តាមការបង្ហើប ពិធីបុណ្យនេះ នឹងធ្វើបន្តដល់ព្រឹកថ្ងៃ ២៣ ខែឧសភា ឆ្នាំ២០២២ មួយព្រឹកទៀតជាកិច្ចបង្ហើយបុណ្យ៕
រូបភាពពីហ្វេសប៊ុករបស់ លោកជំទាវ ហ៊ុន ស៊ីណាត, អ្នកនាង ចន ច័ន្ទលក្ខិណា និង DJ ណាណា