• 2022-05-23 02:22:29
  • ព័ត៌មាន

ដំណឹងចចាមអារ៉ាម! ល្បីថា G-Dragon និង Jennie ចែកផ្លូវគ្នាហើយ

  • 2022-05-23 02:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន ពិសេសអ្នក​ប្រើបណ្ដាញសង្គម នាំគ្នាសន្និដ្ឋានថា G-Dragaon (BIGBANG) និង Jennie (BLACKPINK) បានចែក​ផ្លូវគ្នា​ហើយ ក្រោយល្បីថា​ទាក់ទងគ្នា ទាំងមិនមាន​ការ​បកស្រាយច្បាស់លាស់កាលពីពេលកន្លងទៅ។

ជាក់ស្ដែង​កាល​ពីខែកុម្ភៈ ឆ្នាំ២០២១ Dispatch បាន​រាយការណ៍ថា​ Jennie និង G-Dragon មានទំនាក់ទំនងស្នេហានឹង​គ្នា អមជាមួយនឹងការទម្លាយរូបដែលប្រមាញ់បាន។ ទោះបីជា ផលិតកម្ម YG មិន​បាន​បញ្ជាក់ផ្លូវការពី​ទំនាក់ទំនងរបស់តារាប្រុសស្រីទាំង ២ ក៏ពិត​មែន ប៉ុន្តែមហាជន​សន្និដ្ឋានថា​ពួកគេ​ពិតជាទាក់ទងគ្នាមែន គ្រាន់តែផលិតកម្ម ឬក្រុមការងារមិនចង់បង្ហាញវែងឆ្ងាយ។

យ៉ាងណា​ក្ដី​នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ Jennie និង G-Dragon បាន​ចែក​ផ្លូវគ្នា​ហើយ។ នេះ​បើតាមការលើកឡើងពីអ្នក​ប្រើបណ្ដាញសង្គម។ ពួកគេ​អះអាងថា​ សូម្បីគណនី Instagram ផ្ទាល់ខ្លួន របស់ G-Dragon ក៏បាន​ចុច Unfollow គណនីរបស់Jennie ដែរ តែបែរជានៅ Follow គណនីរបស់សមាជិក BLACKPINK ៣ នាក់ទៀតធម្មតា។

ដោយឡែក​បើតាមការបញ្ជាក់ផ្សេង​ទៀត បាន​លើកឡើងដែរថា​ អ្នកទាំង ២ បែក​គ្នា​តាំង​ពី​ក្រោយកម្មវិធី Chanel ម្ល៉េះ។

ទាក់ទង​នឹង​រឿងនេះ​មិនទាន់មាន​ការ​បង្ហាញ​អ្វីច្បាស់លាស់នៅឡើយ ហើយគ្រប់យ៉ាង​មាន​តែរង់ចាំការបញ្ជាក់ពី YG ផ្ទាល់ប៉ុណ្ណោះ៕

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទពេញនិយម