• 2022-05-23 02:44:59
  • ព័ត៌មាន

នារីប៉ុន្មាននាក់ សារភាពត្រង់ៗថា ខូចចិត្ដដោយសារ ចេន ក្រោយលោករៀបការចោល

  • 2022-05-23 02:44:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេន គឺជាតារាចម្រៀងរូបសង្ហារសប្បូរស្នេហ៍ និងជាបេះដូងរបស់មហាជនតាមរយៈបទចម្រៀងមនោសញ្ចេតនាបែបយុវវ័យជាច្រើនបទរបស់លោក។ ប៉ុន្ដែលោកហាក់ប្លែកពីគេ ព្រោះមិនបានបង្ហោះរូបថតទាំងមុន និងនៅក្នុងពីធីមង្គលដូចច្រើនតារាដទៃឡើយ ពោលគឺ តែ១ថ្ងៃមុនរៀបការប៉ុណ្ណោះដែលលោកបង្ហោះពាក្យថា៖“ស្អែករៀបការហើយទាំងអស់គ្នា លាហើយអ្នក Single”។

ពិធីមង្គលបានបញ្ចប់កាលពីយប់មិញ ក្រោមការចូលរួមពីភ្ញៀវកិត្ដិយសដែលជាសិល្បករ-សិល្បការិនីជាច្រើន។ ក្រោយ ចេន លាភាពនៅលីវ មាននារីមិនតិចទេ បានខូចចិត្ដ ដោយអ្នកខ្លះនិយាយថាលួចស្រឡាញ់យូរហើយតែមិនហ៊ានសារភាព និងខ្លះទៀតនិយាយថា បើមិនស្រឡាញ់ហេតុអ្វីផ្ដល់ក្ដីសង្ឃឹម។

តាមរយៈការចូលសរសេរលើទំព័រហ្វេសប៊ុករបស់ចេន ត្រូវបានគេមើលឃើញថា អ្នកគាំទ្រ ជាពិសេសអ្នកមានចិត្ដលើតារាចម្រៀងរូបសង្ហារនេះ បានពោលពាក្យលំនាំបទមនោរសញ្ចេតនា និងបទខូចចិត្ដជាច្រើនដែលនិពន្ធដោយចេនផ្ទាល់ និងតារាចម្រៀងដទៃទៀត ដើម្បីបង្ហាញក្ដីស្រឡាញ់របស់ខ្លួនចំពោះចេន ប៉ុន្ដែពេលនេះចេន ដាច់ចិត្ដរៀបការចោលបាត់។

ក្នុងចំណោមអ្នកចូលអាន និងសរសេរលើទំព័រហ្វេសប៊ុករបស់ចេន ទាក់ទងនឹងពិធីរៀបការជាង៣៤០០នាក់ ក៏មាននារីដែលធ្លាប់ស្និទ្ធស្នាលនឹងចេនដែរ។ ជាក់ស្ដែងនារីម្នាក់ដែលគេតែងតែឃើញនាងនៅជាមួយចេន និយាយថា៖ “ដៃម្ខាងសរសេរពាក្យថា congratulations រីឯដៃម្ខាងទៀតជូតទឹកភ្នែក”។

ចំណែកកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលគេធ្លាប់គេសង្ស័យថា មានទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយគ្នានោះ ក៏បានបង្ហោះរូបថតចូលរួមក្នុងពិធីមង្គលការ និងសរសេរថា អបអរសាទរ ដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម