• 2022-05-23 08:01:05
  • ព័ត៌មាន

“3Some” បទថ្មីរបស់ ពូឃ្លាំង សរសេរជូនមិត្តជាទីស្រលាញ់ ដែលបានមរណភាពបាត់ទៅហើយ

  • 2022-05-23 08:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍ការវិលត្រឡប់មកវិញរបស់សិល្បករលោក ពូឃ្លាំង ផ្ដល់ជូននូវចំណងដៃថ្មីសម្រាប់មហាជន ជាពិសេសអ្នកគាំទ្រជាមួយអាល់ ប៊ុមចម្រៀងថ្មីមានចំណងជើងថា “3Some” បានបង្កប់នូវអត្តន័យយ៉ាងចាក់ដោតរវាងលោក និងមិត្តជាទីស្រលាញ់ម្នាក់។

ពូឃ្លាំង បានបង្ហាញចំណាប់អារម្មណ៍ និងអត្តន័យបទ 3Some ក្នុងវីដេអូមួយដែលលោកបានថ្លែងពី ដំណើរដើមទងលេចចេញនូវបទចម្រៀងមួយនេះថាការពិតបទនេះលោកបានសេរសជូនមិត្តភក្ដិ ដែលមានរឿងដូចទៅនឹងអត្តន័យ 3Some ហើយក៏ពឹងឱ្យ ពូឃ្លាំង សរសេរឱ្យ ហើយលោកក៏បានធ្វើ ឡើងជាពិសេសឱ្យមិត្តលោកបានស្ដាប់សប្បាយជាមួយ 3Some ៤-៥ឆ្នាំហើយ ប៉ុន្តែពេលនេះលែង មានគាត់ហើយ គឺគាត់បានមរណភាពបាត់ទៅហើយ។

ពូឃ្លាំង៖ “និយាយទៅបទ 3Some នេះជាបទ Private របស់មិត្តភក្ដិខ្ញុំដែលខ្ញុំបានសរសេរឱ្យគាត់ ព្រោះ គាត់មានរឿងដូចបទនេះ ចឹងហើយគាត់ក៏ពឹងឱ្យខ្ញុំសរសេរឱ្យ ហើយបានស្ដាប់សប្បាយអស់រយៈពេល ៤ ៥ឆ្នាំមកហើយ ប៉ុន្តែឥឡូវគាត់ខូចហើយ”។

យ៉ាងណាមិញចំពោះការឈានចូលសិល្បៈម្ដងទៀតរបស់ តារាចម្រៀង និងតារារ៉េប ពូឃ្លាំង មហាជន នៅតែបន្តគាំទ្រស្នាដៃរបស់លោកជានិច្ច ហើយបទថ្មីនេះក៏ទទួលបានការគាំទ្រ និងកំពុងទន្ទឹងរង ចាំយ៉ាងអន្ទះសារសម្រាប់បទ 3Some ចេញជាផ្លូវការ៕

ទស្សានា Teaser និង សកម្មភាពថតក្រៅឆាក ដូចតទៅ៖

Teaser សកម្មភាពថតក្រៅឆាក

អត្ថបទ៖ Kesor

មតិយោបល់