• 2022-05-24 02:20:36
  • ព័ត៌មាន

កម្មវិធីកញ្ញាឯកមិចស៊ីកូ ២០២២ ចប់ទាំងស្ពឹកមុខ ក្រោយពិធីករប្រកាសឈ្មោះអ្នកឈ្នះខុស

  • 2022-05-24 02:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការសាទរបំផុតចំពោះកម្មវិធី Miss Mexico 2022 (កញ្ញាឯកមិចស៊ីកូឆ្នាំ ២០២២) ដែល​បាន​រក​ឃើញ​ម្ចាស់មកុដ គ្រងតំណែង​បន្តហើយគឺ Itzía Garcia ​ ហើយបវរកញ្ញារូបនេះ​ក៏នឹង​ក្លាយជា​បេក្ខភាព​ក្នុងកម្មវិធី Miss Universe 2022 នាពេល​ខាងមុខដែរ។

ទោះជា​គ្រប់គ្នា​សាទរ​នូវជោគជ័យ​មួយនេះ​មែន ប៉ុន្តែក៏ខកចិត្តចំពោះដំណើរការកម្មវិធីនៅវគ្គ​ចុងក្រោយ ដែល​បង្កជាកំហុសឆ្គងដែរ ដោយប្រកាសឈ្មោះអ្នកឈ្នះខុស។

ក្នុងរាត្រីប្រកួតវគ្គចុងក្រោយ ពិធីករ ៣នាក់ (ក្នុងនោះរួមមនាបវរកញ្ញាចក្រវាលឆ្នាំ ២០២០ Andrea Meza) បាន​ប្រកាសថា អ្នកឈ្នះ​តំណែង Miss International 2023 គឺជាអ្នកតំណាង រដ្ឋ Nuevo León បវរកញ្ញា Mayra Valencia

ពិធីករទាំង ៣

ទោះជាយ៉ាងណា មិនយូរប៉ុន្មានផង បន្ទាប់ពីពិធីករកម្មវិធីដឹង​ខ្លួនថា​ប្រកាសខុស ភ្លាមៗពួកគេ​ក៏បាន​ប្រកាសម្ដងទៀតពីឈ្មោះអ្នកឈ្នះពិតប្រាកដ ដែល​ត្រូវ​គ្រងតំណែង​ Miss International 2023 គឺបវរកញ្ញតំណាង រដ្ឋ Colima មានឈ្មោះថា​ Itzía Garcia

Mayra Valencia ដោះមកុដពាក់ឲ្យ Itzía Garcia វិញ

វាជារឿងដ៏អាម៉ាស ហើយធ្វើឲ្យអ្នកគាំទ្រ​ខកចិត្ត និងខឹងសម្បារជា​ខ្លាំង​ព្រម​ទាំងអាណិត Mayra ផង ព្រោះតាមការសង្កេតឃើញកន្លងមក​ នាងគឺជា​បេក្ខភាព​បវរកញ្ញាដែល​មាន​ប្រជាប្រិយភាព​ជាងគេក្នុងកម្មវិធីប្រកួតឆ្នាំនេះ ប៉ុន្តែបែរជួបរឿងនេះទៅវិញនៅចុងបញ្ចប់។

រូបភាពបែបនេះ ធ្វើឲ្យអ្នក​តាមដាន​កម្មវិធីបវរកញ្ញាកន្លងមក នឹកឃើញកាល​ពីកម្មវិធីប្រកួត Miss Universe 2015 ដែល​ពិធីករ Steve Harvey ប្រកាសឈ្មោះ​អ្នក​ឈ្នះ​ខុស ដោយដំបូង​ហៅឈ្មោះ​បវរកញ្ញាកូឡុំប៊ី Ariadna Gutiérrez តែក្រោយមកក៏ប្រកាសថាអ្នកឈ្នះពិតគឺបវរកញ្ញាហ្វីលីពីន Pia Wurtzbach វិញ។ យ៉ាងណា​ក្ដីបន្ទាប់ពីរឿងនេះ​កើតឡើងហើយ ទាំង Pia និង Ariadna សុទ្ធតែទទួល​ជោគជ័យក្នុងអាជីពដូចគ្នា៕

ប្រភព៖ Kenh14 អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី