• 2022-05-25 07:11:04
  • ព័ត៌មាន

អន់ចិត្ដគ្នារឿងអីហ្មង ទើប សេង មង្គល និងហ៊ិន ច័ន្ទនីរ័ត្ន និយាយបញ្ឆិតបញ្ឆៀងដាក់គ្នាបែបនេះ

  • 2022-05-25 07:11:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពស្និទ្ធស្នាលរបស់តារាសម្ដែង សេង មង្គល និងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែស្អិតល្មួត រហូតធ្វើឲ្យមហាជនគិតថាអ្នកទាំងពីរច្បាស់ជាមានទំនាក់ទំនងស្នេហាក្រៅឆាកស៊ីជម្រៅនិងគ្នា ហើយនៅរង់ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ។ ផ្ទុះពីសកម្មភាព និងការនិយាយស្ដីដាក់គ្នាដ៏ផ្អែមល្ហែម តារាទាំងពីរដួងពុំទាន់មានភាគីខាងណាសារភាពស្នេហ៍ ឬទម្លាយការពិតនៅឡើយទេ។

នៅថ្ងៃទី២៥ ខែឧសភា នេះ លោក សេង មង្គល មិនបានបង្ហាញសកម្មភាពនៅក្បែរកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ឬនិយាយគ្នាលេងតាមបណ្ដាញសង្គមដូចរាល់ដងនោះទេ ប៉ុន្ដែបែរជាជំនួសមកវិញនូវសារយ៉ាងខ្លីមួយថា៖ “បាត់លុយស្ដាយមួយគ្រា ទុកចិត្ដលើមនុស្សខុសស្ដាយមួយជីវិត”។

បន្ទាប់ពី សេង មង្គល បង្ហាញសារនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏បានបង្ហោះសារមួយដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្ដិចដោយដាក់ថា៖ “បើគិតថាមានសម្ពាធណាស់ ឈប់បន្ដទៅមុខ”។

ទោះជាយ៉ាងណា Sabay មិនទាន់អាចទាក់ទងតារាទាំងពីរដួង ដើម្បីបញ្ជាក់ជុំវិញសំណេរដែលចេញក្នុងថ្ងៃតែមួយនេះបានទេ គិតត្រឹមម៉ោង ២រសៀលថ្ងៃទី២៥ ខែឧសភា៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម