• ពុធ, 25 ឧសភា 2022 08:00
  • ព័ត៌មាន

សុទ្ធតែម៉ាកល្បីៗ! មកដឹងតម្លៃសម្លៀកបំពាក់ និងគ្រឿងអលង្ការក្នុង MV "Queen" របស់ បូព្រឹក្ស

  • ពុធ, 25 ឧសភា 2022 08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលគ្រប់បានដឹងកាលពីល្ងាចម្សិលមិញនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស បានបញ្ចេញ បទចម្រៀង ជាមួយនឹង MV ថ្មីធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាថា MV នេះពិតជាត្រជាក់ភ្នែក និងពីរោះស្រទន់។

ទន្ទឹមនឹង បូព្រឹក្ស ទើបចេញ MV ថ្មីនេះមហាជន ជាពិសេសអ្នកគាំទ្រសង្កេតឃើញថាសម្រាប់ប្លង់ថតនី មួយៗពិតជាស្អាតជក់ចិត្តខ្លាំង ហើយបើនិយាយពីការលេងម៉ូដសម្លៀកបំពាក់ក្នុងមួយ MV នេះស្រីស្អាតរូបនេះ ផ្លាស់ប្ដូរម៉ូដខោអាវមិនតិចក្រោម៥ឈុតនោះទេ ហើយសុទ្ធតែជាប្រភេទម៉ាកល្បីៗលើពិភពលោក។

អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះគ្រប់ម៉ូដខោអាវ ស្បែកជើង គ្រើងអលង្ការ ដែល ទេព បូព្រឹក្ស ស្លៀកក្នុងបទចម្រៀង Queen នេះមានតម្លៃថ្លៃកប់ពពក នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ HaRa YuTh

ចង់ដឹងថាម៉ូដខោអាវ ស្បែកជើង គ្រើងអលង្កា មានតម្លៃខ្ពស់កម្រិតណាទស្សនាដូចតទៅ៖

រូបភាព៖ HaRa YuTh

អត្ថបទ៖ Kesor

មតិយោបល់
អត្ថបទថ្មី