• 2022-05-27 03:28:15
  • ព័ត៌មាន

ខឹងឡើងញ័រខ្លួន តែរ៉ាប៊ី អាចទប់កំហឹងបានចំពោះក្មេងប្រុសដែលជិះម៉ូតូបុកឡានខ្លួនពេញមួយទំហឹង

  • 2022-05-27 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងកញ្ញា រ៉ាប៊ី មិនទាន់បង្ហាញតម្លៃ ឬការជួសជុលរថយន្ដRANGE ROVER របស់ខ្លួនដែលក្មេងប្រុសម្នាក់បានបុកចំចំហៀងពេញមួយទំហឹងកាលពីថ្ងៃម្សិលមិញនៅឡើយទេ។ ប៉ុន្ដែកញ្ញាថា ភ្លាមនោះកញ្ញា និងអ្នកបើកឡើយ ភ័យណាស់ ហើយក៏ស្ដីបន្ទោយមិនទាន់អស់កំហឹងនៅឡើយបើប្រៀបធៀបនឹងការខូចខាត។

កញ្ញា រ៉ាប៊ី បានថតក្មេងប្រុសម្នាក់ដែលជាសិស្សសាលា បើកម៉ូតូលឿនលើដងផ្លូវ ហើយជ្រុលមកបុកឡានកញ្ញាដែលស៊ីញ៉ូតាំងពីចម្ងាយមកហើយនោះយ៉ាងពេញទំហឹង ប៉ុន្ដែកញ្ញាមិនបានទាមទារសំណងអ្វី ក្រៅពីពាក្យស្ដីបន្ទោសពីរបីម៉ាត់ និងណែនាំឲ្យប្អូនប្រុសថ្ងៃក្រោយត្រូវជិះឲ្យប្រយ័ត្នប្រយ៉ែង។

តារាចម្រៀងរូបនេះ និយាយថាកញ្ញាមិនចង់មានរឿងវែងឆ្ងាយ ដោយសារនកញ្ញាប្រញាប់ទៅច្រៀងក្នុងកម្មវិធីមង្គលការនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែកញ្ញាយល់ថា បើភាគីកញ្ញាជាអ្នកខុសវិញ ប្រហែលជានាងពុំបានទៅច្រៀងឡើយ ច្បាស់ជាមានការឃាត់ឡានទុកមិនខាន ហើយកញ្ញានឹកអន់ចិត្ដថាពេលខ្លះភាគីឡានតែងតែទទួងនូវអយុត្ដិធម៌ដែរ។

ក្រោយពីបញ្ចេញវីដេអូក្មេងប្រុសបុកឡានរបស់ខ្លួនលើបណ្ដាញសង្គមTik Tok កញ្ញាទទួលបានការស្ងើចសរសើរថាមានចិត្ដសប្បុរស និងអនុគ្រោះ។ ដោយអ្នកគាំទ្រខ្លះលើកឡើងថា បើប៉ះចំឡានអ្នកផ្សេងវិញប្រហែលមានរឿងធំ ទម្រាំដោះស្រាយចប់ ឬរកខុសត្រូវឃើញក៏ប្រហែលជាផ្អើលគេផ្អើលឯងដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម