• 2022-05-27 08:18:28
  • ព័ត៌មាន

ក្រោយចេញពី Galaxy យឹម តាស្រង់ ទម្លាយអារម្មណ៍ពិតពេលធ្វើការជាមួយ ឡេង ណាវ៉ាត្រា

  • 2022-05-27 08:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីបង្កើតផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានដើរតួយ៉ាងសំខាន់ក្នុងដំណើរការផលិតកម្មដែលគេមើលឃើញថាជាស្ថាប័នប្រើលុយខ្លាំងជាងគេ រហូតបន្សល់ទុកនូវភាពល្បីល្បាញជាច្រើន។ ថ្ងៃនេះ យឹម តាស្រង់ បានទម្លាយអារម្មណ៍ពិតក្នុងពេលដែលលោកបានធ្វើការជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អស់រយៈពេលច្រើនឆ្នាំ។

អ្នកគ្រប់គ្រង និងជាអ្នកនិពន្ធបទច្រៀងឆ្នើមរូបនេះ បានអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយលើកឡើងថា អ្នកឧកញ៉ាមិនត្រឹមតែជាមេដឹកនាំល្អទេ គឺថែមទាំងជាបងប្អូនល្អនៅក្នុងការងារទៀតផង។ រយៈពេលរួមរស់ជាមួយ Galaxy គឺរូបលោកមានភាពកក់ក្តៅណាស់ ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន។

យឹម តាស្រង់៖ “ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលា…បងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់”។

ទន្ទឹមគ្នាលោក យឹម តាស្រង់ ក៏សម្ដែងការអបអរសាទរចំពោះអ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ លោក សុខ ជំនោរ និងអ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារGalaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម