• 2022-05-30 02:36:52
  • ព័ត៌មាន

ទីបំផុត អ៊ាម វន្នី បញ្ជាក់មូលហេតុពិត ធ្វើឲ្យក្រឡាប់ឡាន រហូតឪពុកម្ដាយ​ ធារិកា រងគ្រោះដល់ជីវិតហើយ

  • 2022-05-30 02:36:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​កើតហេតុភ្លាម មានមតិលើកឡើងជា​ច្រើន​បញ្ជាក់​ថា ឡានដែលគ្រួសារ សុវត្ថិឌី ធារិកា ជិះ​និងត្រូវបាន​ក្រឡាប់ចូលប្រឡាយនោះ គឺដោយសារតែ ដីរអិលផង ហើយឪពុករបស់នាង​កាច់ទៅជ្រុលធ្លាក់រហូតមានរឿង។ ប៉ុន្តែពេល​នេះការពិត​បាន​បង្ហាញ​ហើយ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក អ៊ាម វន្នី ដែល​ជាតារាចម្រៀង និងក៏ជាអ្នក​ដែល​ស្ថិតនៅជិត សុវត្ថិឌី ធារិកា តាំងពីថ្ងៃកើតហេតុ ដល់បុណ្យចប់ បាន​រាយការណ៍ ក្រោយទទូលដំណឹង​ពីរដ្ឋបាល​ខេត្តព្រះវិហារ នូវមូលហេតុពិត ដែលធ្វើឲ្យឡាននោះក្រឡាប់។

សំណេរលើ Facebook របស់លោក ត្រូវបាន​រៀបរាប់ថា៖ «តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»។

ពីក្រោមការបង្ហាញនេះ​ ក៏មាន​ការចូលរួមបញ្ចេញ​មតិជា​ហូរហែដែរ ដោយខ្លះលើកឡើងថាសំបកកង់ឡាននោះជា សំបកចិន តែ លោក អ៊ាម វន្នី ក៏បាន​ចូលបញ្ជាក់ដែរថា​ សំបក​កង់ឡាននោះជា សំបកកង់ថៃ ហើយក៏ទើបតែប្ដូរថ្មីៗដែរ។

រម្លឹកផងដែរថា​ គ្រោះ​ថ្នាក់នេះ បាន​កើតឡើង​នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឲ្យឪពុកម្ដាយរបស់ តារាចម្រៀង សុវត្ថិឌី ធារិកា​ ទទួលមរណភាពនៅនឹងកន្លែង ឯធារិកា ជីដូន និងប្អូនប្រុសបាន​រួចផុតជីវិត ដោយសារចេញពីឡានទាន់ពេលវេលា៕

មតិយោបល់
អត្ថបទពេញនិយម