• 2022-05-31 06:55:41
  • ព័ត៌មាន

ផ្ទុះការពិតថា Yang Hyun Suk និង Han Seo Hee ជួបគ្នានៅផ្ទះបនលំដាប់អភិជន មិនក្រោម១០ដងទេ

  • 2022-05-31 06:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ថា​ អតីតអ្នកហ្វឹកហាត់ក្នុងផលិតកម្ម YG គឺ Han Seo Hee ធ្លាប់​បាន​ជួបស្ថាបនិកក្រុមហ៊ុន លោក Yang Hyun Suk លើសពី ១០ដង ទៅទៀត នៅឯផ្ទះបន​លំដាប់អភិជន​មួយកន្លែង ដែលជាទីកាន់កាប់ដោយ Madame Jung

ការបង្ហើបឲ្យដឹដ៏គួរឲ្យភ្ញាក់​ផ្អើល​នេះ​ ត្រូវ​បាន​ទម្លាយ​ អំឡុងពេល​នសសវនាការ ថ្ងៃទី៥ របស់ Han Seo Hee ទាក់ទង​នឹង​ការ​អះអាងថា លោក Yang Hyun Suk បាន​គំរាមកំហែងនាង។

នៅក្នុង​តុលាការថ្ងៃនេះ​ មេធាវីរបស់លោក Yang បាន​បង្ហាញពីទំនាក់ទំនងតាមរយៈសារ ដែលលោក Yang Hyun Suk មាន​ជាមួយនឹង​ Han Seo Hee មុន​ពេល​ជម្លោះណាមួយ។ មេធាវីដដែល​ បាន​បើកបង្ហាញ សារជាអក្សរឆ្លើយឆ្លងរវាងអ្នកទាំង ២។ ក្នុងសារ​នោះ Han Seo Hee ត្រូវ​បាន​គេ​ឃើញថា បាន​ហៅលោក Yang ថា​ជា Oppa (បងប្រុស បែបរាប់អានគ្នាស្និទ្ធ)។

ជាមួយគ្នានេះ ក្នុងសារនោះទៀតសោត ក៏មាន​ការ​បង្ហាញ​ថា​ Han Seo Hee បាន​និយាយទៅកាន់អតីត CEO ក្រុមហ៊ុន YG រូបនេះ​ ជាសាកូរ៉េ និងបែបក្រៅផ្លូវការ ដែល​បង្ហាញ​ថាអ្នកទាំង ២ មានភាព​ស្និទ្ធស្នាលនឹងគ្នា លើសពីធម្មតា។

មេធាវីរបស់លោក Yang នៅ​បាន​លើកឡើង​ទៀតថា Han Seo Hee ធ្លាប់ធ្វើការនៅផ្ទះបនមួយកន្លែង​ ដែល​ជាលំដាប់ខ្ពស់ ហើយនាងក៏មិន​បាន​បដិសេធ​នោះទេចំពោះ​ការពីតមួយ​នេះ។

មេធាវីរបស់ Yang Hyun Suk នៅ​បាន​បង្ហើបរឿងពិត​មួយទៀត​ នោះគឺ Han Seo Hee និងលោក Yang បាន​ជួប​គ្នា​ លើសពី ១០ដង ទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក៏មាន​ការឲ្យដឹង​តាមរយៈសារ ថា​ Yang Hyun Suk បានផ្ញើសំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់តារា YG ទៅឲ្យនាង​ផ្ទាល់ដៃទៀតផង។

អំឡុងពេល​នៃ សវនាការនេះ Han Seo Hee បាន​បាត់បង់ស្មារតីបន្តិចដែរ តែនៅ​ក្លាហាន​និយាយដោយអង់អាច​ថា​ ខ្លួន​មិនខ្លាច Yang Hyun Suk ទេ។ «ហេតុអ្វីខ្ញុំត្រូវ​ខ្លាចមនុស្សសម្រាមដូចគាត់? ខ្ញុំ​មិនដែល​មាន អារម្មណ៍ថា​ខ្ញុំ​ត្រូវតែខ្លាចគាត់អីបន្តិចទេ»Han Seo Hee និយាយ៕

ប្រភព៖ Koreaboo

មតិយោបល់