• 2022-05-31 09:29:07
  • ព័ត៌មាន

អបអរសាទរ! Park Shin Hye សម្រាលកូនហើយ

  • 2022-05-31 09:29:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣១ ខែឧសភា នេះ ក្រុមហ៊ុនរបស់ Park Shin Hye បាន​ចេញសេចក្ដីថ្លែងការណ៍ ដោយបាន​ឲ្យដឹងថា

«សួស្ដី នេះគឺផលិតកម្ម SALT

យើងសូមជូនដំណឹងថា​ តារាសម្ដែង​ Park Shin Hye បាន​សម្រាលបុត្រហើយ ដែលជាកូនប្រុសមាន​សុខភាពល្អ នៅឯមន្ទីរពេទ្យ Seoul នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែឧសភា)។

តារាសម្ដែង Park Shin Hye និង​កូនរបស់នាង​ មាន​សុខភាពល្អទាំងអស់គ្នា ហើយនាង កំពុងសម្រាកដោយមាន​ការមើលថែយ៉ាងល្អពីស្វាមី គឺតារាសម្ដែង Choi Tae Hoon និងសាច់ញាតិនាង។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នាដែលបានផ្ញើសារអបអរសាទរ ហើយយើងសូមជូនពរដ៏កក់ក្តៅ ក៏ដូចជាផ្ដល់នូវការគាំទ្រទៅកាន់តារាសម្តែង Park Shin Hye និង Choi Tae Joon ក្នុងឱកាសស្វាគមន៍ជីវិតដ៏មានតម្លៃមួយនេះ»។

Park Shin Hye និង Choi Tae Joon បាន​ទាក់ទង​ស្រលាញ់គ្នាតាំងពីឆ្នាំ ២០១៧ និង​រៀបការនឹងគ្នា​នៅខែមករា ឆ្នាំ២០២២នេះ ហើយពេល​នេះ​ពួកគេ​មាន​សមាជិក​ថ្មីហើយ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី