
- ពុធ, 1 មិថុនា 2022 03:02
- ព័ត៌មាន
ពេជ្រ សោភា បង្ហាញការឈឺចាប់របស់ម្ដាយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន
- ពុធ, 1 មិថុនា 2022 03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ សោភា បង្ហាញការឈឺចាប់របស់ម្ដាយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន
តារាចម្រៀងស្រីវ័យជ្រេ ពេជ្រ សោភា នឹងដល់ថ្ងៃខួបកំណើតថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ អ្នកនាង បានបង្ហាញអារម្មណ៍ឈឺចាប់របស់ខ្លួនចំពោះម្ដាយដែលបានបង្កើតនាងមកយ៉ាងលំបាក ដើម្បីឲ្យនាងមានឱកាសបានឃើញពិភពលោកដ៏ស្រស់ស្អាត និងមានថ្ងៃនេះក៏ដោយសារតែម្ដាយ។
ពេជ្រ សោភា បានបង្ហោះរូបថតម្ដាយជាមួយនិងកូន ព្រមទាំងរូបនាងផងដោយភ្ជាប់សំណេរខ្លីមួយតាមបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែមិថុនា ថា ម៉ែថ្ងៃនេះ ខែនេះ កាលពី៣៨ឆ្នាំមុន ម៉ែកំពុងតែពិបាកគេងណាស់ ព្រោះពេលនោះនៅសល់ត្រឹម៩ថ្ងៃទៀតម៉ែបានឲ្យកូនមានដង្ហើមរស់លើផែនដីនេះ។ សោភា តែងទុកថ្ងៃកំណើតនាងជាថ្ងៃដែលម្ដាយឈឺចាប់បំផុត។
តាមរយៈរូបថតជាច្រើនសន្លឹកដែលបញ្ចេញដោយ ពេជ្រ សោភា នៅថ្ងៃនេះបង្ហាញថា រូបនាង និងបងប្អូនបានជូនបាច់ផ្កាដ៏ស្រស់ស្អាត និងថវិកាជូនម្ដាយទៀតផង។ បន្ទាប់ពីបញ្ចេញសំណេរដ៏កក់ក្ដៅនេះ មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះ បង្ហាញការកោតសរសើរចំពោះភាពកតញូរបស់នាងចំពោះម្ដាយ ដោយពួកគេគិតថា សកម្មភាពរបស់ ពេជ្រ សោភា និងបងប្អូន អាចជាគំរូល្អសម្រាប់កូនៗគ្រប់រូបធ្វើចំពោះម្ដាយក្នុងថ្ងៃខួបកំណើត៕
ជិន សុភ័ក្ដ្រ