• 2022-06-01 11:03:33
  • ព័ត៌មាន

រួសរាន់ឡើង! មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ ផ្ដល់ឱកាសពិសេសដល់អ្នកមានស្នាដៃផលិតរឿងខ្លី ឆ្នាំនេះ

  • 2022-06-01 11:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោ​ស្រព​ភាព​យន្ត​ខ្លី​ចតុ​មុខ (CSFF) លើក​ទី​១១ ឆ្នាំ​២០២២ បានចាប់ផ្តើមប្រកាស​​បើក​ទទួល​ស្នាដៃ របស់​ផលិតករភាពយន្ត ខ្នាតខ្លី ចាប់​តាំង​ពី​ខែ​មីនា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា វេលាម៉ោង ២៣:៥៩ (ម៉ោងនៅកម្ពុជា)។ ឥឡូវ​នេះនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ។ មហោស្រពសូម​រម្លឹកដល់សមិទ្ធករភាពយន្ត ដែលមាន​ចំណាប់​អារម្មណ៍ទាំងអស់ ឱ្យបញ្ចប់ភាពយន្តខ្លី និង​ផ្ញើស្នាដៃរបស់​ខ្លួន ​មក​កាន់​មហោស្រព​ដោយរួសរាន់។

រៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន យុទ្ធនាការ Chaktomuk Film Insight បានផ្សព្វផ្សាយដល់ទស្សនិកជន ទាំងតាមអ៊ីនធឺណិត និង​ដោយផ្ទាល់​ បាន​​ចំនួន​ ៦ដង មក ហើយមក​ទល់នឹង​ពេលនេះ។ ការ​បញ្ចាំង​ភាពយន្តចុងក្រោយបង្អស់ ត្រូវ​បានធ្វើឡើងកាលពីសប្តាហ៍មុននៅខេត្តរតនគិរី រួមជាមួយនឹងការបញ្ចាំងភាពយន្ត "តោះថត​ឯកសារកម្ពុជា" ដើម្បីរំលេចប្រភេទភាពយន្តឯក​សាររបស់មហោស្រព។

លោក ស៊ុំ ស៊ីថែន ប្រធាន CSFF 2022 បាន​មានប្រសាសន៍ថា៖ «ដើម្បីលើកទឹកចិត្តដល់សមិទ្ធករភាពយន្តកម្ពុជា និងអន្តរជាតិ ឱ្យដាក់ភាពយន្តមកពួកយើង យើងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាបន្តបន្ទាប់ទៀត។ កម្មវិធី «ឡើង​រោង​កុន» យើង​នឹងធ្វើឡើងជាមួយរោងភាពយន្តដៃគូសំខាន់របស់យើង គឺរោងភាពយន្តលេជេននៅសាខា Noro Mall ដោយ​មានការបញ្ចាំងភាពយន្តខ្លីៗ និងការសម្តែងក្បាច់គុនខ្មែរទៀត»។

ដូចឆ្នាំមុនដែរ ក្រៅពីរឿងប្រឌិត និងភាពយន្តឯកសារ CSFF នៅតែបន្តទទួលយកវីដេអូតន្ត្រី និងគំនូរជីវចល ឱ្យតែរយៈពេលអតិបរមានៃ​វីដេអូ​មិនលើសពី ៣០នាទី។ CSFF-XI នឹងបន្ថែមនូវពានរង្វាន់ថ្មី «ភាពយន្តខ្លី អន្តរ​ជាតិល្អបំផុត» ដែលត្រូវបានវិនិច្ឆ័យដោយមេប្រយោគអន្តរជាតិ។ ជយលាភី នឹងត្រូវបែងចែកយ៉ាងហោចជា ៥ ប្រភេទដូចតទៅ៖

  • ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា

  • ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា

  • ភាពយន្តខ្លីឆ្នើមអន្តរជាតិ

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក

  • រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ

ចាប់តាំងពីចាប់ផ្តើមជំនាន់ថ្មីរបស់ខ្លួនមក CSFF ត្រូវបានគាំទ្រជាផ្លូវការដោយ ក្រសួងព័ត៌មាន រោងភាពយន្ត Legend Cinemas, ផលិតកម្ម Kongchak, Snaeng Media, Sabay News និង Everything About Cambodia​

មហោស្រព ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសរង្វាន់ជាសាច់ប្រាក់ ដល់ម្ចាស់ជើងឯកដែលសម​នឹង ទទួលបាននាពេលខាងមុខ នៅក្នុងពានរង្វាន់ទាំង ៥ប្រភេទ

ប្រសិន​បើ​លោក​អ្នកចង់ចូលរួមជាមួយសមិទ្ធករផ្សេងៗទៀត នៅរាជធានី​ភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅកាន់

ថតរឿងខ្លីឱ្យបានសប្បាយណា៎ អ្នក​ទាំងអស់គ្នា តែសូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផង!

មតិយោបល់