• 2022-06-02 02:10:34
  • ព័ត៌មាន

ហត់ចិត្តពេក សំងំស្ងៀមលែងបាន ណុប បាយ៉ារិទ្ធិ ចេញបកស្រាយ មូលហេតុមិនឲ្យ ទុំ សុវត្ថិជាប់

  • 2022-06-02 02:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេលទស្សនា ការ​បង្ហាញ​សមត្ថភាពរបស់ បេក្ខជន ទុំ សុវត្ថិ ក្នុងវគ្គ Judge Audition សប្ដាហ៍ទី រួច គ្រប់គ្នាកើតអារម្មណ៍ស្រងាកចិត្តខ្លាំង ដោយសារតែ​ពួកគេគិតថា បេក្ខជនរូបនេះ​អាច​ឈាន​ទៅវគ្គបន្ត តែត្រូវខកចិត្ត ព្រោះ​លោកបរាជ័យ។

បន្ទាប់មក ​ការរិះគន់ ក៏ស្រាប់តែបុកឡើង ដោយអ្នកទស្សនាមួយចំនួនចោទថា​ គណៈកម្មការលម្អៀង ហើយមិនឲ្យបេក្ខជន ទុំ សុវត្ថិ ទៅវគ្គបន្ត ទាំងដែលលោក​ច្រៀងពីរោះ។ ជាក់ស្ដែង ដោយសារតែមាន​ការលើកឡើងបែបមិនពេញចិត្តច្រើនពេក លោក ណុប បាយ៉ារិទ្ធិ ដែល​ជា គណៈកម្មការមួយរូបក្នុងកម្មវិធី​ បាន​បង្ហោះ​ឃ្លីប វីដេអូមួយ ដោយភ្ជាប់ជាមួយ Caption ថា៖ «នេះជាចម្លើយលទ្ធផលរបស់ខ្ញុំជូនទៅប្អូនទុំ រដ្ឋាហៅសុវត្តិ សូមបងប្អូនដែលនិយាយថាខ្ញុំជាម្ចាស់បទខ្លាចគេល្បីជាង មិនអោយ yes គេច្រៀងពិរោះហើយ ម្ចាស់បទនៅអោយNoទៀត មេត្តាស្តាប់ចម្លើយរបស់ខ្ញុំម្តងទៀត ដោយការគោរព»

វីដេអូដែល​ត្រូវ​បាន​បង្ហាញ គឺលោកបាន​ស្រង់ ​ត្រង់វគ្គ ដែលលោកផ្ដល់មតិយោបល់ដល់ បេក្ខជន ទុំ សុវត្ថិ។ Judge ណុប បាយ៉ារិទ្ធិ បាន​លើកឡើង ដោយសរសើរ​ បេក្ខជនរូបនេះ ធ្វើបានល្អស្រាប់ហើយ​ដោយមាន​ភាពជា​ខ្លួនឯងច្រើនក្នុងបទចម្រៀងរបស់លោក។ ដូច្នេះនេះគឺជាចំណុចល្អដែល សុវត្ថិ មាន ប៉ុន្តែលោកនៅតែមានចំណុចខ្វះខាតខ្លះដែលត្រូវ​កែ និងអភិវឌ្ឍបន្ត។ សម្រាប់ ណុប បាយ៉ារិទ្ធិ ក៏បាន​ឆ្លើយ YES ទទួល​ សុវត្ថិ ទៅវគ្គបន្តដែរ ពុំមែន ឆ្លើយ NO ដូចអ្នករិះគន់មួយចំនួនលើកឡើងទេ៕

ទស្សនាវីដេអូខាងក្រោម៖

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី