• 2022-06-02 03:09:54
  • ព័ត៌មាន

នារីម្នាក់ដែលគេសង្ស័យថាជាសង្សារថ្មីរបស់ Huang Xiaoming មុខដូច Angelababy

  • 2022-06-02 03:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមានរយៈពេល ៤ខែ ហើយ ដែល​តារាចិន Huang Xiaoming និង Angelababy ចែកផ្លូវគ្នា ហើយក្រោយមាន​រឿងនេះ​ ក៏ស្រាប់តែ​មានព័ត៌មាន​ចចាមអារ៉ាមហូរហែ​ថា ខាងប្រុសកំពុង​មាន​ស្នេហាថ្មីជាមួយនឹង​ Influencer ល្បីឈ្មោះ​ម្នាក់ឈ្មោះ​ Ye Ke

ហេតុដែល​នាំឲ្យមហាជន​មាន​ការសង្ស័យ ក៏ព្រោះតែអ្នកទាំង ២ បង្ហោះរូបភាពស្រដៀងៗគ្នានៅលើ Weibo ញឹកញាប់។ ជាមួយគ្នានោះ កាលពីខែកុម្ភៈ Xiaoming បាន​បង្ហោះរូបមួយ ពេល​លោកធ្វើនំ រូប ខ្លាឃ្មុំផេនដា។ នៅថ្ងៃដដែលនោះ Ye Ke ឯណេះ ក៏បាន​បង្ហោះរូបនំខ្លាឃ្មុំផេនដាដែរ ទើបបណ្ដាលឲ្យគ្រប់គ្នា ចាប់ផ្ដើម តាមដានរហូតមក។

ដូច Xiaoming ដែរ Ye Ke ក៏បាន​ចែកផ្លូវពីប្ដីដែរ ហើយបើយោងតាមព័ត៌មាន​ចេញផ្សាយ នាង​ធ្លាប់បានរៀបការជាមួយនឹង​បុរសអ្នកមានម្នាក់ និងមាន​កូន ២នាក់ទៀត (ប្រុស១ ស្រី១)។ ទោះជាយ៉ាងណា ជីវិតគ្រួសារក៏ត្រូវ​ឈាន​ដល់ផ្លូវទាល់ រហូតនាង​​និងស្វាមី សម្រេច​លែងគ្នាតែម្ដង។

ក្រោយក្លាយជាស្ត្រីមេម៉ាយ នាង​ក៏មិនធ្វើខ្លួនទន់ជ្រាយ ដោយបាន​ប្រឹង​ងើបឈរ រហូត​ក្លាយជា អ្នកជំនួញនារីដ៏ជោគជ័យ។ នាងគឺជា​ម្ចាស់ ម៉ាកយីហោសម្លៀកបំពាក់ដ៏ល្បី និងក៏ជាអ្នកជំនួញលេចធ្លោក្នុងវិស័យអចលនទ្រព្យដែរ។

ក្រៅពីជា​សេដ្ឋីនី Ye Ke ក៏ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ខ្លាំង​ ដោយសារ​មាន​ទម្រង់មុខស្រដៀង​នឹង​ Angelababy អតីតភរិយារបស់ Huang Xiaoming។ យ៉ាងណាមិញ គេ​នៅ​មិនទាន់​ប្រាកដចិត្ត និង​ទទួល​បាន​ការបកស្រាយច្បាស់ការណ៍នៅ​ឡើយទេ ថា​ពួកគេ​ពិតជា​ទាក់ទងស្នេហានឹង​គ្នាមែន​ ឬយ៉ាងណា ប៉ុន្តែគ្រប់គ្នានៅតែមិនអាចដកក្រសែភ្នែកចេញបាន ព្រោះតែសម្រស់របស់នារីម្នាក់នេះ៕

ប្រភព៖ Kenh14

មតិយោបល់