
- ព្រហស្បតិ៍, 2 មិថុនា 2022 05:16
- ព័ត៌មាន
ច្រើនណាស់ម្ចាស់ថ្លៃ! ខែ មិថុនានេះ ប្រលោមលោកដល់ទៅ ១៤ រឿងនឹងត្រូវចេញផ្សាយ
- ព្រហស្បតិ៍, 2 មិថុនា 2022 05:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនណាស់ម្ចាស់ថ្លៃ! ខែ មិថុនានេះ ប្រលោមលោកដល់ទៅ ១៤ រឿងនឹងត្រូវចេញផ្សាយ
ចន្លោះមិនឃើញ
ស្វាគមន៍ខែ មិថុនា ជាពេលវេលា ដែល ប្រលោមលោក Sabay នឹងបង្ហាញសៀវភៅរឿង ច្រើនចំណងជើង ជាងខែមុនទៅទៀត នោះគឺដល់ទៅ ១៤រឿង ឯណោះ។
ប្រសិនអ្នក ជាអ្នកគាំទ្រ ប្រលោមលោក នោះច្បាស់ជាត្រូវប៉ាន់ហើយ ដោយសាររឿងជាច្រើននឹងត្រូវដាក់បង្ហាញលើ ប្រលោមលោក Sabay ដែលចេញពីការសម្រិតសម្រាំងជាពិសេស តបតាមការទន្ទឹងរង់ចាំរបស់មិត្តអ្នកអាន។
សៀវភៅរឿងទាំង ១៤ ដែលនឹងមកចូលលួងលោមអារម្មណ៍ កំដរការអផ្សុកអ្នកនៅពេលនេះ រួមមាន៖ រឿង «ខ្លោងទ្វារមរណៈ វគ្គ១», «មរណៈអន្ទង», «អរុណរង្សី», «ទេវបុត្រភពផ្កាយ», «ស្រមោលវិបល្លាស», «ចម្ការផ្កាស្នេហ៍», «បងធំកំពូលស្នេហ៍», «ទឹកភ្នែកក្រោមភ្លៀងរលឹម», «ក្រមួនអាម៉ាប់», «កិន្នរា», «កុំស្នង», «ពុទ្ធិសែន នាងកង្រី», «ព្រះអាទិត្យថ្មីរះលើដែនដីចាស់» និង «គូលីកំណែន»។
ដើម្បីអាន ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ ប្រលោមលោក Sabay ឬ Enovel តាមរយៈតំណភ្ជាប់នេះ https://enovel.sabay.com/book
ប្រិយមិត្តក៏អាចធ្វើការទាញយកទាញយក Sabay-Enovel សម្រាប់ទូរស័ព្ទដៃរបស់អ្នក៖
Android : https://bit.ly/3figDTU
IOS : https://apple.co/37qwuwa