• 2022-06-02 09:39:13
  • ព័ត៌មាន

ចូលរួមដោយសេរី! ទស្សនាភាពយន្តខ្លីជាប់ជម្រើស និងជយលាភីរបស់មហោស្រពភាពយន្តខ្លីចតុមុខលើកទី១១

  • 2022-06-02 09:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលរួមដោយសេរី ទស្សនាភាពយន្តខ្លីជាប់ជម្រើស និងជយលាភីដោយ ហើយរក្សាចំណងទំនាក់ទំនងក្នុងវិស័យភាពយន្តខ្លី ពីកម្មវិធី«ឡើងរោងកុន@CSFF» ដែលសហការរៀបចំ រវាង រោងភាពយន្ត Legend និង មហោស្រពភាពយន្តខ្លីចតុមុខ

កាន់តែពិសេសនឹងមិនគួរខកខានពេលវេលាដ៏ពិសេសនេះ ក្នុងកម្មវិធី «ឡើងរោងកុន» របស់មហោស្រពភាពយន្តខ្លីចតុមុខក្នុងរដូវកាលទី១១ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង ៨ យប់ នៅក្នុងរោងកុន Legend Premuim ផ្សារនរុម៉ល។

កម្មវីធី «ឡើងរោងកុន» នេះជាលើកទី១ហើយដែលមហោស្រពភាពយន្តខ្លីចតុមុខសម្រេចបង្កើតឡើង ដែលមានគោលបំណងរឹតបណ្តឹង ចំណង ទំនាក់ទំនងគ្នារវាងទស្សនិកជន និង យុវជនសមិទ្ធិករភាពយន្តថ្មី មកទស្សនាខ្សែភាពយន្តខ្លីដែលបានជាប់ជម្រើស និង ស្វែងរកយុវជនក្នុងស្រុកដែលមានបំណងចូលរួមប្រកួតភាពយន្តខ្លី ជាមួយ មហោស្រពភាពយន្តខ្លីចតុមុខ។

ភាពយន្តដែលត្រូវបានជ្រើសរើស ដើម្បីយកមកចាក់បញ្ចាំងនេះរួមមាន៖

១. «Origami Girl» ដោយ លឹម ហេង ជ័យលាភីរឿងខ្លីឆ្នើមបន្ទាប់ ប្រចាំឆ្នាំរដូវកាលទី១០

២. «ម៉ែខ្ញុំ ម៉ែគេ» ដោយ សុខ ពិសិដ្ឋ

៣. «ស្នេហ៍ឆ្លងវេលា» ដោយ គីមអាន សុភស័ក្ត

៤. «នារីរបាំ» ដោយ សេង ធី

៥. «មុនមេឃភ្លៀង» ដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព

៦. «ខ្យល់ខែកុម្ភៈ» ដោយ មុនី កណ្ណដារង្គ

សម្រាប់ការកម្មវិធីនេះក៏ប្រព្រឹត្តទៅដោយមានការអញ្ជើញភ្ញៀវកិត្តិយសដែលកំពុងបំរើការងារក្នុងវិស័យភាពយន្ត យុវសមិទ្ធករ ផលិតករ អ្នកដឹកនាំរឿង តួសម្ដែងជាច្រើនរូបទៀតផង។

សម្រាប់ព័ត៌មានបន្ថែម កុំភ្លេចតាមដានទំព័រ Facebook ផ្លូវការរបស់មហោស្រពភាពយន្តខ្លីចតុមុខ។

តោះ តេរកដៃគូ«ឡើងរោងកុន» ជាមួយគ្នា!!


ប្រសិន​បើ​លោក​អ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀត នៅរាជធានី​ភ្នំពេញ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់លោកអ្នក ជាមួយទស្សនិកជនឱ្យបានច្រើន ផ្ញើរឿងខ្លីរបស់អ្នកមកមហោស្រពឥឡូវមក តាម https://filmfreeway.com/CSFFhttp://csff.co/submission/

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅកាន់

ថតរឿងខ្លីឱ្យបានសប្បាយណា៎ អ្នក​ទាំងអស់គ្នា តែសូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួនផង!

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី