• 2022-06-02 10:26:47
  • ព័ត៌មាន

ឆន សុវណ្ណរាជ Live បកស្រាយរកយុត្តិធម៌ឲ្យខ្លួនឯង លាងអ្វីដែលគេលាបពណ៌

  • 2022-06-02 10:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមាន​ព័ត៌មានជា​ច្រើនបានបង្ហោះជាបន្តបន្ទាប់ ក្រោយបេក្ខជន Cambodian Idol ទុំ សុវត្ថិ ធ្លាកពីកម្មវិធី ក៏មាន​មហាជន​មួយចំនួន​នាំគ្នា រិះគន់កម្មវិធី ពិសេសគណៈកម្មការ ដែលមិនផ្ដល់ឱកាសបន្តឲ្យបេក្ខភាពរូបនេះ​អាច ឈាន​ទៅវគ្គបន្ត។

ក្នុងចំណោមគណៈកម្មការទាំង ៤ លោក ឆន សុវណ្ណរាជ ក៏ត្រូវ​បាន​គេ​ព្រួតគ្នា​រិះគន់ខ្លាំង​ដែរ ដោយសារ​ លោក​បាន​បង្ហោះ Status ដោយសរសេរមានឃ្លាខ្លះសង្កត់ពាក្យ «រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់ចេញពីក្លិនធុរេននឹងតែម្ដងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនជាធុងសំរាមនោះទេ»។

ក្រោយឃើញភ្លាម អ្នកប្រើបណ្ដាញ​សង្គមក្ដៅស្លឹកត្រចៀក ដោយគិតថា ឆន សុវណ្ណរាជ ដៀមដាម នឹងអ្វីដែល​កំពុង​កើតឡើង​ហើយរឹតតែនាំគ្នារិះគន់នឹងចរិតរបស់លោកថែមមួយកម្រិត។

ដើម្បីជាការបកស្រាយ តារាប្រុសរូបនេះ​ក៏បាន​ចេញ Live តែម្ដង ដោយចង់ជម្រះនូវរូបភាព​មិនល្អ ដែល​មហាជនកំពុងសម្ដែង​ការមិនសប្បាយចិត្តនឹងលោក។

ក្នុង Live លោកបាន​សង្កត់ន័យ ដោយបញ្ជាក់ថា ខ្លួនសុំទោសនឹងអ្វីដែល​បាន​កើតឡើង ប៉ុន្តែអ្វីដែល​ខ្លួនបាន​សរសេរបង្ហោះ​មិនមែនក្នុងបំណងដៀមដាម ឬចង់បង្ករឿងមិនល្អណាមួយឡើយ។ ក្នុងនាមលោកជាមនុស្សមហាជន ដូច្នេះ​មុនធ្វើអ្វីមួយ គឺលោកគិតគូរច្បាស់ណាស់ ហើយចូលក្នុងពិភពសិល្បៈជិត ២០ឆ្នាំហើយ រឿងអ្វីដែលលោកត្រូវធ្វើរឿងបែបនេះ?

តារាប្រុសត្រកូល ឆន ក៏នៅ​បាន​បន្ថែមទៀតថា អំឡុងពេល​នេះ ប្រាកដជាមានមនុស្សជា​ច្រើនកំពុង​ស្អប់លោក ប៉ុន្តែលោកមិនបាន​ខឹងទេ មានតែអរគុណដល់អ្នកដែលគាំទ្រ និងតែងជឿទុកចិត្តលោកកន្លងមក៕

មតិយោបល់