• 2022-06-06 02:39:54
  • ព័ត៌មាន

គ្រាន់តែ PSY ប្រកាសការប្រគំតន្ត្រីរដូវក្ដៅភ្លាម មហាជនរិះគន់ប្រាវ ដោយសារប្រើទឹកផឹកមកបាញ់ខ្ជះខ្ជាយលេង

  • 2022-06-06 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រគំតន្ត្រីរដូវក្ដៅរបស់ PSY ដែលនឹងត្រូវធ្វើឡើងឆាប់ៗ ត្រូវប្រឈម​នឹងការរិះគន់ចាស់ដៃ ដោយសារប្រើទឹកដែលអាចផឹកបាន ដល់ទៅ 300t (ប្រមាណ ២៧២,១៥៥ លីត្រ) ត្រឹមតែមួយកម្មវិធី។ ហេតុផលដែលនាំឲ្យគេរិះគន់នេះ ក៏ដោយសារអំឡុងពេល​នេះ គឺប្រទេសកំពុងជួបគ្រោះរាំងស្ងួត ទើបគ្រប់គ្នាមិនពេញចិត្តដែល ការប្រគំតន្ត្រីយកទឹកដែលផឹកបានមកប្រើខ្ជះខ្ជាយបែបនេះទេ។

នៅថ្ងៃទី ០៣ ខែមិថុនា PSY បាន​ប្រកាសពីការប្រគំតន្ត្រីរដូវក្ដៅ «Summer Swag» របស់ខ្លួន ដែល​នឹង​ប្រព្រឹត្តិឡើងនៅឆ្នាំនេះ​ សម្រាប់​ការ​វិលមកវិញលើកដំបូង​ក្នុងរយៈពេល ៣ឆ្នាំ។ ការ​ប្រគំតន្ត្រីនេះ​ ត្រូវបាន​គេ​ដឹង​ច្បាស់ថា ជាការប្រគំតន្ត្រីដែលគ្រប់គ្នាត្រូវតែសើម ព្រោះកម្មវិធីនឹង​មាន​បាញ់ទឹកទៅអ្នកទស្សនា ព្រមជាមួយនឹង​ការសម្ដែងបទចម្រៀងជា​ច្រើន​បទរបស់តារា។

ស្របពេល​អ្នកគាំទ្រ​ដែល​ត្រៀមចូលរួមកំពុង​រំភើប​នឹង​ព័ត៌មាននេះ ប៉ុន្តែការប្រកាសរបស់ PSY ក៏កំពុង​តែប្រឈម​នឹងការរិះគន់​យ៉ាងចាស់ដៃ​ដែរ ដោយសារបច្ចុប្បន្នប្រទេសកូរ៉េ កំពុង​ជួបប្រទះនូវគ្រោះរាំងស្ងួត។

ជាក់ស្ដែង​នៅថ្ងៃទី ០៤ ខែមិថុនា កម្មវិធី Radio Star របស់ MBC បាន​បង្ហើបថា PSY នឹង​ទិញទឹកដែលអាចផឹកបានចំណុះ 300t (ប្រមាណ ២៧២,១៥៥ លីត្រ) យក​មក​ប្រើត្រឹមមួយកម្មវិធីរបស់ខ្លួន ដោយដាក់បញ្ចូលក្នុងឡានធំៗ ទុកដើម្បីបាញ់។

ទោះជាយ៉ាងណា សំបុត្រសម្រាប់ចុលទស្សនាកាប្រគំតន្ត្រី «Summer Swag» ឆ្នាំ ២០២២នេះ នឹងដាក់លក់នៅថ្ងៃទី១៨ ខែមិថុនា វេលាម៉ោង ៨យប់ (ម៉ោងនៅកូរ៉េ ត្រូវនឹងម៉ោង ៦ល្ងាចនៅកម្ពុជា) នៅ Interpark Tickets និងតាមវិបសាយផងដែរ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់