- 2022-06-06 07:43:38
- ព័ត៌មាន
លាតត្រដាងទំនាក់ទំនងពិតរបស់ Oliva Kong និង ណាន វីសារ ព្រមទាំងចរិតក្រោយកាមេរ៉ា
- 2022-06-06 07:43:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាតត្រដាងទំនាក់ទំនងពិតរបស់ Oliva Kong និង ណាន វីសារ ព្រមទាំងចរិតក្រោយកាមេរ៉ា
ចន្លោះមិនឃើញ
ក្រោយពេល បេក្ខជន ណាន វីសារ បានបង្ហាញមុខក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ សប្ដាហ៍ទី ៥ នេះ មហាជនពិតជាមានការភ្ញាក់ផ្អើលនឹងទេពកោសល្យ ពិសេសរូបសម្បត្តិរបស់លោកខ្លាំង។ ជាការសាទរថែមមួយកម្រិត វីសារ ទទួលជោគជ័យ ដោយបាន YES ដល់ទៅ ៤ ពីគណៈកម្មការ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយវីដេអូរបស់ វីសារ ត្រូវបានបង្ហោះភ្លាម សន្ធឹកអ្នក Share ពិតជាមានច្រើន ដោយក្នុងនោះអ្នកដែលគេចាប់អារម្មណ៍ជាងគេគឺ លោក Oliva Kong អ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដដ៏ល្បីប្រចាំប្រទេសកម្ពុជា។
ពីលើ Post ដែលបាន Share អ្នកច្នៃម៉ូដរូបនេះ បានសរសេរថា៖ «Congratulations my beloved brother Visa Nan»។ ដោយសារកន្លងមក កម្រឃើញ Oliva Share ពីវីដេអូប្រឡងណាស់ តែការ Share ពេលនេះធ្វើឲ្យគ្រប់គ្នាចង់ដឹងណាស់ថា តើពួកគេមានទំនាក់ទំនងអ្វី?
ជាការស្រាយចម្ងល់ បើផ្អែកតាមការផ្ដល់បទសម្ភាស រវាង Sabay ជាមួយនឹង កំពូលអ្នកច្នៃម៉ូដរូបនេះផ្ទាល់ លោកបានឲ្យដឹងថា៖ «វីសារ ពីមុនគឺជាកូនសិស្សបង រៀនដើរម៉ូដ ហើយឥឡូវនៅជាមួយគ្នា ប្រៀបដូចបងប្អូនអ៊ីចឹងរាល់ថ្ងៃ»។
បន្ថែមពីលើនេះ Oliva Kong ក៏បានបន្ថែមទៀតថា ខ្លួនពិតជាសប្បាយចិត្តខ្លាំងនៅពេលនេះ ព្រោះបានឃើញប្អូនឡើងប្រឡងចម្រៀងជាប់ទៅវគ្គបន្តបែបនេះ។
ងាកចូលចរិតពិតរបស់ ណាន វីសារ វិញ! ឃើញសើចគ្រប់ពេល តើភាពពិតពីក្រោយស្នាមញញឹមនេះ លោកគឺជាមនុស្សបែបណា?
តបនឹងចម្លើយនេះ ក្នុងនាម លោក Oliva Kong ជាបងប្រុសល្អដែលតែងមើលថែ និងបណ្ដុះបណ្ដាលកន្លងមក ក៏បានបញ្ជាក់ច្បាស់ៗថា ៖ «វីសារ Sweet ហ្មង! និយាយទៅនៅក្បែរគាត់ គឺ កក់ក្ដៅខ្លាំង មនុស្សគាត់ គឺ Take Care យើងហ្មង មិនថាពេលណាទេ...គាត់ឆ្លាត តែងតែជួយគេច្រើន...ចេះទាំង Edit រូប ដើរម៉ូដ ច្រៀង ហើយបើ Sad អីហ្នឹង ច្រៀងកំដរឲ្យស្ដាប់ទៀត»។
នេះជាការពិតចេញពី Oliva Kong អ្នកដែល វីសារ គោរពចាត់ទុកដូចជាបងប្រុស។ ជាមួយគ្នានោះ ការបង្ហាញមុខរបស់ បេក្ខជនរូបនេះ ពិតជាទទួលបាននូវក្ដីស្រឡាញ់ និងការគាំទ្រមិនធម្មតាពីសំណាក់ទស្សនិកជន និងអ្នកប្រើបណ្ដាញសង្គម ផ្អែកលើសមត្ថភាព និងចរិតរួសរាយរាក់ទាក់នេះ៕