• 2022-06-06 08:47:44
  • ព័ត៌មាន

ចូលសិល្បៈជាង ៦ឆ្នាំនេះ Rosé អាចសន្សំទ្រព្យសរុបបានប៉ុន្មាន? ចម្លើយនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល

  • 2022-06-06 08:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Chaeyoung ឬតារាស្រី K-Pop ដែលគ្រប់គ្នាស្គាល់ច្បាស់តាមរយៈឈ្មោះ Rosé បានទទួលកិត្តិនាមអស្ចារ្យទូទាំងពិភពលោក បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាចម្រៀង និង Lead Dancer ប្រចាំក្រុមចម្រៀងដ៏ល្បី BLACKPINK ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG កាលពីខែសីហា ឆ្នាំ ២០១៦។ ចាប់តាំងពីចេញមុខលើកដំបូង Rosé បានក្លាយជា Idol ម្នាក់ដែលលេចធ្លោមិនធម្មតា ក្នុងចំណោមតារាស្រីជោគជ័យផ្សេងទៀតប្រចាំវិស័យ។

ល្បីល្បាញបែបនេះទៅហើយ ប្រាកដជា​មានប្រិយមិត្តជា​ច្រើន ចង់ជ្រាបច្បាស់ ពីទ្រព្យសរុបរបស់នាងហើយ។ ដូច្នេះជាចម្លើយ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយដូចជា Celebrity Net Worth តារាចម្រៀងវ័យ ២៥ ឆ្នាំរូបនេះ មានទ្រព្យសរុបប្រមាណ ១៨ លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ។

ជាការពិតណាស់ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ សម្រាប់តួលេខ​នេះ ​​បើ​គិត​ពី​ជោគជ័យ​ដ៏​ធំ ​ដែល​នាង​ទទួល​បាន​ក្នុង​នាម​ជា​សមាជិក​ក្រុម BLACKPINK និង​អាជីព​ជាតារាទោលកន្លងមក។

ជាមួយនឹងទ្រព្យ ១៨លានដុល្លារនេះ តើធ្វើឱ្យនាងក្លាយជាសមាជិកដែលមានបំផុតប្រចាំក្រុម BLACKPINK មែនទេ?

ចម្លើយគឺ មិនមែនទេ ព្រោះអ្នកដែលមានជាងគេក្នុងក្រុមនាពេលបច្ចុប្បន្នគឺ Jisoo ដែលជាម្ចាស់ទ្រព្យសរុប ២០លានដុល្លារ ស្របពេល Rosé ក្លាយជាអ្នកមានទី ប្រចាំក្រុម។ ឯ Lisa មានចំណូល ១៤លានដុល្លារ ស្របពេល Jennie មានទ្រព្យ ១០លានដុល្លារ (គិតត្រឹមខែមិថុនា ឆ្នាំ២០២២)

ចំណុចសំខាន់បន្ទាប់! តើ Rosé រកបានចំណូល តាមរយៈការងារអ្វីខ្លះ?

ជាទូទៅ គឺនាង​ទទួល​បាន​ចំណូល​ តាមរយៈសកម្មភាពការងារជា សមាជិកក្រុម BLACKPINK។ ក្នុងនោះ​រួមមាន ចំណូលពីការចេញបទចម្រៀងម្ដងៗ ការបង្ហាញមុខលើកម្មវិធីផ្សាយផ្សេងៗ ការផ្សព្វផ្សាយបទចម្រៀង ការថតស្ប៉តពាណិជ្ជកម្ម ឬនាម​ជាទូតសុឆន្ទៈរបស់ Brand ល្បីៗជា​ដើម។

សម្រាប់អាជីពក្នុងវិស័យ Fashion បច្ចុប្បន្ន តារាស្រីរូបនេះ​គឺជាទូតសុឆន្ទៈលំដាប់សកលរបស់ Yves Saint Laurent និង Tiffany & Co

ដូច្នេះ​សរុបជា​រួមការងារទាំងឡាយនេះ​ហើយ ដែល​អាច​ធ្វើឲ្យ Rosé ប្រែពីក្មេងស្រីធម្មតា ក្លាយជា​កំពូលតារា K-Pop ផ្នែក​នារី ដែល​ល្បីរន្ទឺសុសសាយ ហើយ Credit នៃកេរ្តិ៍ឈ្មោះដែលនាងខំខាងកន្លងមក ពិតជាអាចធ្វើឲ្យនាង​រកចំណូលបាន​យ៉ាងច្រើនក្នុងរយៈពេល ត្រឹមជាង កន្លះទសវត្សប៉ុណ្ណោះ គិតចាប់ពីឆ្នាំ ២០១៦ ពេលនាងបង្ហាញមុខដំបូង៕

ប្រភព៖ kpopstarz អត្ថបទ៖ ធារី

មតិយោបល់