• 2022-06-07 02:05:23
  • ព័ត៌មាន

ប្រកាសផ្លូវការ! តួធំៗទាំង ៤ របស់ «All Of Us Are Dead» នឹង​វិលមកវិញក្នុងរដូវកាលទី ២

  • 2022-06-07 02:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Netflix បាន​សន្យាហើយ ថា​នឹង​បង្ហាញ​ស៊េរីរឿង​ថ្មី​របស់ "All Of Us Are Dead” សម្រាប់រដូវកាល​ទី ២ កាល​ពីពេលកន្លងទៅ។ ការ​ប្រកាសនេះ​ ត្រូវ​បាន​បញ្ជាក់​នៅថ្ងៃដំបូងលើ Geeked Week របស់ Netflix

ប្រាកដណាស់ កន្លងទៅ ស៊េរីរភង​នេះ​ បានអង្រួនពិភពលោកមិនធម្មតា ដោយសារតែសាច់រឿងជក់ចិត្ត ផ្តោតលើសិស្សសាលាដែលតតាំងជាមួយនឹង​ Zombie។ វា​បាន​ហក់ឡើង​ដល់ចំណាត់ថ្នាក់កំពូល​ ស្ថិតក្នុងកំពូល ១០ សម្រាប់​រឿង​ដែល​មិននិយាយភាសាអង់គ្លេស ហើយមានអ្នកមើលច្រើន​ជាងគេ ក្នុងបណ្ដាប្រទេស​ចំនួន ៩១ បន្ទាប់​ពីចេញផ្សាយភ្លាម។

The Swoon ក៏បាន​បង្ហាញ​នូវ​សេចក្ដី​ប្រកាស សម្រាប់រដូវកាលទី ២ នៃរឿងនេះ​ដែរ ជាមួយនឹង​វីដេអូលើ YouTube ដោយភ្ជាប់សារ​ចេញពីតួសំខាន់ៗក្នុងរឿងទាំង ៤នាក់។ សង្កេតឃើញថា​ការរវិលត្រឡប់មកសាលា​វិញ​នៅពេល​នេះ​របស់ Park Ji Hyu, Yoon Chan Young, Cho Yi Hyun និង Park Solomon ក៏មានន័យថា​ពួកគេនឹង​បង្ហាញ​មុខ​ក្នុង​ រដូវកាល​ទី២ របស់​ «All Of Us Are Dead» ដែរ៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់