• 2022-06-07 03:45:16
  • ព័ត៌មាន

សម្ដីកូនប្រុសពូឃ្លាំងយប់មិញ ធ្វើឲ្យលោកចាប់យកអាជីពដែលលោកបោះបង់ចោលជាច្រើនឆ្នាំមកវិញ

  • 2022-06-07 03:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង អះអាងថា ភរិយា និងកូនប្រុសរបស់លោកជាអ្នកផ្ដល់កម្លាំងចិត្ដយ៉ាងសំខាន់ក្នុងការជំរុញឲ្យលោកដើរលើវិស័យបទចម្រៀងម្ដងទៀត។ លោកបង្ហើបរឿងចូលសិល្បៈវិញក្នុងឱកាស ខួបកំណើតកូនប្រុសរបស់លោកឈ្មោះ Lofee គម្រប់អាយុ៦ឆ្នាំ កាលពីថ្ងៃទី៦ ខែមិថុនា។

ពូឃ្លាំង និយាយថា ប្រពន្ធលោកចង់ឃើញប្តីធ្វើអ្វីដែលសប្បាយចិត្ត លើកទឹកចិត្តលោក ទុកពេលឲ្យលោកសម្រាប់ផលិតបទថ្មីៗ សុខចិត្តមើលការខុសត្រូវមុខជំនួញទាំងអស់តែម្នាក់ឯង។ រីឯកូនវិញតែងតែនិយាយថា៖ “ប៉ាប៉ា កូនចង់ឃើញប៉ាឡើងឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡើងឆាកលើកមុន និងមានសំលេងទះដៃ ហ៊ោរខ្លាំងណាស់ តែអត់ទាន់មានកូនផង”។

Dj ឃ្លាំង ហៅពូឃ្លាំង បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ ក្រោយពីលោកមានមុខជំនួញជាច្រើននៅក្នុងដៃ។ ប៉ុន្ដែរយៈពេលចុងក្រោយនេះ រូបលោកហាក់លឹបលៗក្នុងការចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ហើយទើបតែនៅពេលនេះទេដែលលោកបញ្ជាក់ថានឹងចូលសិល្បៈវិញ តាមរយៈអាជីពធ្វើចម្រៀង ព្រោះមានការជំរុញ និងលើកទឹកចិត្ដពីកូន និងភរិយាជាទីស្រឡាញ់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម