• 2022-06-07 07:56:53
  • ព័ត៌មាន

ទីបំផុត បេនី យ៉ាំង បានឃើញមុខកូនប្រុសជាលើកដំបូងហើយ

  • 2022-06-07 07:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងសាច់សខ្ចីសិចស៊ី បេនី យ៉ាំង បានឃើញមុខកូនប្រុសជាលើកដំបូងរបស់ខ្លួនហើយ គួរឲ្យស្រលាញ់ បន្ទាប់ពីនាងទើបសម្រាលកូនរួច។

កាលពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២២ តារាសម្តែងសាច់សខ្ចី បេនី យ៉ាំង បានសម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ ដែលមានឈ្មោះថា Corsin មានទម្ងន់ 2.7Kg មានសុខភាពល្អទាំងម្តាយនិងកូន។

គ្រាន់តែនាងបានបង្ហោះរូបកូននៅលើគណនីហ្វេសប៊ុកភ្លាម អ្នកគាំទ្ររួមទាំងមិត្តភក្ក័ជាច្រើន នាំគ្នាចូលខមមិនអបអរសាទរព្រោងព្រាត និងអ្នកខ្លះសរសើរថាកូនប្រុសរបស់នាង Cute គួរឲ្យស្រលាញ់ណាស់សឹងគ្រប់គ្នាទៀតផង។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់