• 2022-06-10 04:13:00
  • ព័ត៌មាន

មិនដែលដឹងសោះ! ចាន់ កែវនិមល ប៉ងធ្វើរឿងនេះទើបបានសម្រេច ក្នុងថ្ងៃកំណើតឆ្នាំនេះ

  • 2022-06-10 04:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធិការិនីល្បីឈ្មោះ ចាន់ កែវនិមល បានបង្ហាញរូបថតនាងរួមទាំងក្រុមគ្រួសារ ដែលស្លៀកសំលៀកបំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាតក្នុងថ្ងៃខួបកំណើត រហូតធ្វើឲ្យពិធីការិនីរូបនេះពោលពាក្យដែលមានក្នុងចិត្តជាយូរ។

ពិធីការិនីរូបនេះ បានបង្ហោះរូបថតជុំគ្រួសារ មានឪពុកម្តាយ កូន ប្តី រួមទាំងនាងជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយអមដោយសំណេរខ្លីថា «ថ្ងៃកំណើតរបស់នាងឆ្នាំនេះ អាចចាត់ទុកថាពិសេស ព្រោះនាងប៉ងប្រាថ្នាថតរូបជុំប៉ាម៉ាក់ ក្នុងឈុតបែបនេះយូរមកហើយ»។នៅក្នុងសំណេរនោះ អ្នកនាង ចាន់ កែវនិមល បានបន្ថែមទៀតថា «នាងពិតជាអរគុណលោកទាំងពីរដែលបានផ្តល់កំណើតឲ្យនាង អ្នកទាំងពីរមិនមែនជាសេដ្ឋីនោះទេ តែលោកតែងតែឲ្យកូនគ្រប់យ៉ាងមិនថាតម្លៃប៉ុន្មានឲ្យតែកូនចង់បាន»

បើក្រឡេកទៅមើលមិត្តភក្ក័និងអ្នកគាំទ្ររបស់អ្នកនាងវិញ បាននាំគ្នាចូលខមមិន ជូនពរនាងនិងក្រុមគ្រួសារ ឲ្យមានសុភមង្គល និងសុខភាពល្អផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់