• 2022-06-10 05:07:45
  • ព័ត៌មាន

ទីបំផុត មេក្រុម IQ កម្រិតកំពូលរបស់ BTS មានសាក់ដូច JK និង Jimin ដែរហើយ

  • 2022-06-10 05:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន RM ប្រិយមិត្តច្បាស់ជាបាន​ដឹងហើយថា Jungkook និង Jimin គឺជាសមាជិក BTS ដែល​បាន​បង្ហាញស្នាមសាក់ ហើយពួកគេទាំង ២ ក៏ទើបបន្ថែម​សាក់ថ្មីៗទៀតដែរ។

Jimin
Jungkook

កន្លងទៅ គេនៅចាំ​បាន​ថា​ V និង RM បាន​ជជែក​គ្នា​ថា​តើ ត្រូវសាក់ ឬអត់? V ថែម​ទាំង​បាន​លើកឡើងថា​ សមាជិកទាំង ចង់សាក់រូបតំណាងមិត្តភាពម៉ឺនឆ្នាំរួមគ្នា​ទៀតផង តបតាមការស្នើររបស់ Suga

ពេល​នេះ តម្រុយហាក់ដូចជា​បង្ហាញ​បណ្ដើរៗហើយ ដោយ RM បាន​បង្ហាញ​ស្នាមសាក់ជាលើដំបូង​បង្អស់របស់លោក។

ស្របពេល​​បង្ហាញពីការ Comeback របស់ក្រុម RM ក៏បាន​បង្ហោះ​ Story ដោយបញ្ជាក់ថា​ខ្លួនកំពុងរីករាយសាទរនឹង​បទ​ថ្មីដែលទើបចេញ។

ប៉ុន្តែភ្លាមៗនោះ លោកថែម​ទាំង​បានបង្ហាញ​រូបសាក់លេខ "7” លើកជើងទៀតផង។ គ្រាន់តែឃើញភ្លាម អ្នកគាំទ្រមួយចំនួនចាប់​ផ្ដើម​រំពឹង​ថា​ ទំនងជា​សមាជិក ៦នាក់ផ្សេង​ទៀតក៏សាក់រូបនេះ​នៅ​កន្លែង​ណា​មួយនៃ​ខ្លួនរបស់ពួកគេ​ដូច RM ដែរហើយ ព្រោះ​ "7” គឺជា​តំណាង​ចំនួនរបស់សមាជិក​ BTS ដែល​រួមដំណើរសុខទុក្ខជាមួយគ្នា​រយៈពេល​កន្លងមក និងចារតទៅមុខទៀតថាពួកគេ​នឹងនៅជាមួយគ្នារហូត៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់