
- សុក្រ, 10 មិថុនា 2022 07:11
- ព័ត៌មាន
រូបថតឯកជន ស៊ីន ស៊ីសាមុត កប់បាត់រាប់ឆ្នាំ ត្រូវគេរកឃើញជាច្រើនសន្លឹក គ្រោងបង្ហាញជាសាធារណៈ
- សុក្រ, 10 មិថុនា 2022 07:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតឯកជន ស៊ីន ស៊ីសាមុត កប់បាត់រាប់ឆ្នាំ ត្រូវគេរកឃើញជាច្រើនសន្លឹក គ្រោងបង្ហាញជាសាធារណៈ
នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ ក្រុមព្រះសុរិយា ប្រកាស ថាខ្លួនបានរកឃើញរូបថតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ជាច្រើនសន្លឹកដែលបានថតចន្លោះពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧៥ ដើម្បីចងក្រងជាអាល់ប៊ុមទុកសម្រាប់មហាជនទស្សនា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមព្រះសុរិយា ឲ្យដឹងថា ក្រុមនេះកំពុងរៀបចំកម្រងរូបថតអនុស្សាវរីយ៍របស់លោក ស៊ីន ស៊ីសាមុត ដែលលោកបានថតតាំងពីយុវវ័យ រហូតដល់ពេលដែលលោកល្បីឈ្មោះខ្លាំងក្នុងវិស័យសិល្បៈ ពោលគឺត្រឹមឆ្នាំ១៩៧៥ ដែលជាពេលវេលារបបខ្មៅងងឹតខ្មែរក្រហមចូលមកដល់។ ក្រុមព្រះសុរិយា អះអាងថា រូបថតកម្រៗជាច្រើនសន្លឹក ពិសេសរូបថតឯកជនលោកតែម្ដងដែលមានមនុស្សតិចណាស់ធ្លាប់បានឃើញ និងសឹងតែមិនដែលឃើញតែម្ដង នឹងត្រូវចងក្រង។
ក្រុមព្រះសុរិយា សម្រេចដាក់ឡូហ្គោសម្គាល់ជាសញ្ញាលើរូបថតទាំងនោះ ដោយសារតែក្រុមព្រះសុរិយាសង្កេតឃើញថា កន្លងទៅមានជនមួយចំនួនបានយករូបថតដែលក្រុមខ្លួនស្រាវជ្រាវឃើញ មិនថារូបណាជារូបណាទេ គឺបំបិតដានស្នាមប្រភពស្រាវជ្រាវចោលតែម្តង ហើយដាក់នាមរក្សាសិទ្ធិដោយខ្លួនគេថែមទៀត៕
ជិន សុភ័ក្ដ្រ