• 2022-06-10 09:04:51
  • ព័ត៌មាន

អន់ចង់! អតីតបេក្ខនារី សុខ កញ្ញា ប្រតិកម្មខ្លាំងចំពោះអ្នករិះគន់ក្នុងន័យជាន់ពន្លិច និងបំបាក់ទឹកចិត្ដ

  • 2022-06-10 09:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យបញ្ចើចបញ្ចើ ឬចំអកលើអតីតបេក្ខភាពប្រឡងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាស នៅតែបន្ដកើតមានចាប់តាំងមហាជនផ្ទុះការរិះគន់លើសមាជិកគណៈកម្មការ គឺលោក ឆន សុវណ្ណរាជ បានសម្រេចឲ្យបេក្ខជនឈ្មោះ ទុំ រដ្ឋា ហៅទុំ សុវត្ថិ ធ្លាក់ក្នុងវគ្គ Judge Audition រដូវកាលទី៤។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែមិថុនា នេះ អតីតបេក្ខនារីប្រឡងក្នុងកម្មវិធីនេះកាលពីរដូវកាលទី៣ ឆ្នាំ២០១៨ ក្នុងវគ្គJudge Audition ដូចគ្នា បានប្រតិកម្មខ្លាំងចំពោះអ្នករិះគន់លើរូបនាង ដោយខ្លះយកវីដេអូដែលនាងប្រឡងតាំងពីយូរមក រិះគន់ និងចំអន់ថា *ច្រៀងមិនកើតខំឡើងប្រឡង និងមតិលេងសើចមួយចំនួនទៀត ដែលពិតជាប៉ះពាល់អារម្មណ៍នាង​ដែល​ជាសាមីខ្លួនខ្លាំង។

ដល់ពេល​ទ្រាំ​លែងបាន សុខ កញ្ញា ដែលអតីតបេក្ខនារីមកពីខេត្ដតាកែវ ក៏បានបង្ហោះសំណេរយ៉ាងវែង ដោយសំណូមពរឈប់ឲ្យមហាជនឈប់កាត់តវីដេអូ ហើយបង្ហោះ ឬចែករំលែកវីដេអូរបស់នាងបន្ដទៀត ដ្បិតការប្រឡងកាលណោះកញ្ញាធ្វើមិនបានល្អក៏ទទួលបរាជ័យ ហើយរូបសម្បត្ដិវិញក៏មិនសូវបាន ប៉ុន្ដែគ្រប់គ្នាមិនបង្ហោះក្នុងន័យសើចចំអក ឬបន្ដនិយាយពាក្យមិនសមរម្យ មើលងាយមកលើនាងទៀតទេ។

កញ្ញា សុខ កញ្ញា៖ “ការបំបាក់ទឹកចិត្ត និងការមើលងាយដល់រូបនាងខ្ញុំ ទាំងដែលវាកន្លងផុតទៅយូរហើយ តែមនុស្សចំនួនបែរជាមានបំណងចង់លេងសើច ទាំងដែលមិនយល់ពីអារម្មណ៍ខ្ញុំទៅវិញ ខ្ញុំច្រៀងមិនពិរោះ សម្រស់ខ្ញុំមិនស្អាត តែយ៉ាងណាអ្នកមួយចំនួនក៏មិនគួរនិយាយពាក្យមិនសមរម្យដាក់ខ្ញុំអញ្ចឹងដែរ”។

ការបកស្រាយរបស់អតីតបេក្ខនារី Cambodian Idol រូបនេះ បានបង្ហាញការសោកស្ដាយចំពោះមហាជនមួយចំនួន ពិសេសអ្នកដែលកាត់តឃ្លីបវីដេអូ មករិះគន់ រិះគន់ក្នុងន័យជាន់ពន្លិច ហើយមានភាគតិចណាស់ដែរចូល Comment ក្នុងន័យលើកទឹកចិត្ដ ឬរិះគន់ក្នុងន័យស្ថាបនា។ កញ្ញាថា ពាក្យសម្ដីគ្រោតគ្រាតទាំងនេះ បើកញ្ញាជាមនុស្សគិតខ្លីវិញ ក៏អាចធ្វើអ្វីផ្ដេសផ្ដាស ឬគិតខ្លីទៅតាមពាក្យសម្ដីរិះគន់ទាំងនោះដែរ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម