• 2022-06-13 02:10:14
  • ព័ត៌មាន

អ្នកដឹកនាំរឿង "Squid Game" ប្រកាសបើករដូវកាលថ្មី ជាមួយនឹងតម្រុយព្រឺសម្បុរ

  • 2022-06-13 02:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលមហាជនកំពុងរង់ចាំការវិលត្រឡប់​មកវិញ​ជាមួយនឹង​រដូវកាល​របស់រឿង «Squid Game» របស់ Netflix ពេល​នេះ​ការទន្ទឹង​ផ្លូជា​យូររបស់គ្រប់គ្នា​ ជិតមកដល់ឆាប់ៗហើយ។

អ្នកដឹកនាំពេញ​ដោយអំណត់ Hwang Dong Hyuk ដែលគ្រប់គ្នា​ស្គាល់ថាជា អ្នកនៅពីក្រោយរឿង «Squid Game» របស់ Netflixបាន​ប្រកា​សថា ស៊េរីរឿងភាគ​ថ្មី​នេះ នឹង​មក​ដល់ឆាប់ៗ ឯតម្រុយផ្សេង​ទៀតក៏លោកបង្ហើបខ្លះៗ ធ្វើឲ្យអ្នក​ដែល​តាមដាន​រឿងនេះ កាន់តែអន្ទះសារថែម​មួយកម្រិត។

ជាមួយនឹង​ការ​អរគុណ អ្នកដឹកនាំរូបនេះ បាន​បញ្ជាក់ថា តួ Gi Hun (អ្នកលេងលេខ ៤៥៦) ត្រឡប់មកវិញ, The Front Man (បុរសដែល​ពាក់ស្រោមមុខ) ក៏វិលវិញ, រដូវកាលទី ២ កំពុង​នៅតាមផ្លូវ ចំណែក​ឯបុរសដែល​ស្ថិតក្នុង​ឯកសណ្ឋាន ជាមួយនឹង​ក្រដាសបត់ (Ddakji) ក៏អាចនឹង​ត្រឡប់មកវិញដូចគ្នា។ អ្វីដែល​កាន់​តែពិសេស​អ្នក​នឹង​បាន​ស្គាល់​មុខមិត្តប្រុសរបស់ Young Hee (តុក្កតាកូនក្រមុំ) ដែល​មាន​ឈ្មោះថា Cheol Su

ជា​តម្រុយ​ដែល​គ្រប់គ្នា អាច​ទាយមុនបាត់ទៅហើយថា​ រដូវកាលទី ២ នេះ​ទំនង​ជា​មាន​ឈុត​ឆាក​ភ័យរន្ធត់ លើសពីរដូវកាល​ទី ១ ទៀត៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់