• 2022-06-13 07:25:53
  • ព័ត៌មាន

ហេតុផលតែមួយគត់ Marian Rivera សម្រេចចិត្តច្រានចោលថតរឿងកូរ៉េ ជាមួយ Kim Seon Ho

  • 2022-06-13 07:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marian Rivera កំពូលតារាសម្ដែងស្រីឆ្នើមប្រចាំប្រទេស ហ្វីលីពីន ត្រូវបានផលិតករកូរ៉េអញ្ជើញឱ្យចូលរួមក្នុងគម្រោងភាពយន្តកូរ៉េ ប៉ុន្តែតារាស្រីរូបនេះបដិសេធ ព្រោះតែហេតុផលតែមួយគត់ ដែលចង់នាងជាប់មិនអាចឈានជើងឆ្ងាយផ្ទះ ទោះបីក្នុងលក្ខខណ្ឌប្រាក់ច្រើនប៉ុណ្ណាក៏ដោយ។

យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថា Marian Rivera ស្រីស្អាតកំពូលសម្រស់ បំផុតនៅក្នុងប្រទេសហ្វីលីពីន បានសម្ភាសជុំវិញប្រធានបទការងារ គ្រួសារ និងការថែទាំកុមារ ហើយនាងបានបង្ហើបថានៅឆ្នាំ ២០២១ នាងត្រូវបានគេអញ្ជើញឱ្យចូលរួមនៅក្នុងខ្សែភាពយន្តកូរ៉េមួយដែលមានឈ្មោះថា Sad Tropics ដោយរួមសម្តែងជាមួយតារាសម្តែង Kim Seon Ho

Kim Seon Ho

គម្រោងនេះគ្រោងនឹងថតនៅខែវិច្ឆិកា ឆ្នាំ២០២១ ទោះជាយ៉ាងណាក៏ដោយ Marian Rivera បានបដិសេធការអញ្ជើញនេះ។ តារាស្រីរូបនេះបន្តថា គម្រោងតម្រូវឱ្យនាងស្នាក់នៅកូរ៉េ២ខែដើម្បីថតរឿង ដោយមិនអាចរស់នៅឃ្លាតឆ្ងាយពីកូនក្នុងរយៈពេលយូរថ្ងៃបែបនេះ នាងបានជ្រើសរើសបោះបង់ចោលឱកាសនេះតែម្ដង។

Marian Rivera ថ្លែង៖ “មានពេលខ្លះក្នុងជីវិតដែលអ្នកត្រូវតែលះបង់ និងធ្វើឱ្យវាជាអាទិភាព ជាក់ស្ដែងក្នុងករណីរបស់ខ្ញុំ គឺជាគ្រួសារ។ ខ្ញុំមិនអាចទ្រាំទុកកូនរបស់ខ្ញុំឆ្ងាយពីទ្រូង ដើម្បីបន្តអាជីពរបស់ខ្ញុំបានទេ”៕

ប្រភព៖ news.zing.vn

មតិយោបល់
អត្ថបទពេញនិយម