• 2022-06-14 03:54:37
  • ព័ត៌មាន

រំភើបទេ? ក្រុមកំលោះៗ “Wooga Family” នឹងចេញមុខរួមគ្នាក្នុងកម្មវិធី In The SOOP វគ្គពិសេស

  • 2022-06-14 03:54:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការចេញផ្សាយព័ត៌មាន​នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បាន​ឲ្យដឹង​ថា ក្រុម​បងប្អូនល្អ "Wooga Family” នឹង​ជុំគ្នាជាពិសេស ​សម្រាប់កម្មវិធី "In The SOOP”

"In The SOOP” គឺ​ជាកម្មវិធី​ផលិតឡើង​ដោយក្រុមហ៊ុន HYBE Labels ដោយបាន​បង្ហាញពីសកម្មភាពពិត របស់តារាដែលចំណាយពេល​មាន​តម្លៃពីការងារ​ដ៏សែនរវល់ និង​រីករាយលម្ហែទៅតាមបេះដូងជាមួយនឹងធម្មជាតិឆ្ងាយពីទីក្រុងអ៊ូអរ។

កម្មវិធី​នេះ​ដំបូងឡើយ ពិតជា​ទទួល​បាន​ភាពជោគជ័យ​ខ្លាំង​ ដោយ​ផ្ដើមដំបូងជាមួយនឹង​ក្រុម BTS កាលពីឆ្នាំ ២០២០ និងឆ្នាំ ២០២១។ ក្រៅពី BTS ក៏មាន​ Version “In The SOOP” របស់ក្រុម Seventeen ដែរ។

BTS In The SOOP 2

ជាដំណឹង​ល្អ នៅពេល​នេះ​ មាន​ការ Update ថ្មី​នៅខែកក្កដា ដោយ​កម្មវិធីនេះ​ នឹង​បង្ហាញ​នូវ​រសជាតិថ្មី គឺ "In The SOOP: Friendship Trip” ដោយមាន​ទាំងអស់ ៤ភាគ ហើយក៏ត្រូវ​ចាក់ផ្សាយនៅ​លើទូរទស្សន៍ JTBC ក៏ដូចជា Weverse ផងដែរ។ អ្វីដែល​កាន់តែរំភើប អ្នកដែលចូលរួមគឺក្រុមមិត្តល្អ Wooga Family ដែល​មាន​ V (BTS), តារាសម្ដែង Park Seojoon, Choi Woosik, Park Hyungsik និង Peakboy

អ្នកគាំទ្រ​ពិតជា​មិនអាច​ទប់ក្ដីរំភើប​បាន​ឡើយ ព្រោះ​ទីបំផុតពួកគេ​បាន​ឃើញពីសកម្មភាពពិតរបស់​ក្រុម​មិត្តល្អមួយនេះ​ក្នុងកម្មវិធី "In The SOOP” ហើយ៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់