
- ពុធ, 15 មិថុនា 2022 03:54
- ព័ត៌មាន
ចូលរួមសោកស្ដាយបំផុត! ឪពុករបស់ មាន សូនីតា ទទួលមរណភាពហើយ
- ពុធ, 15 មិថុនា 2022 03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមសោកស្ដាយបំផុត! ឪពុករបស់ មាន សូនីតា ទទួលមរណភាពហើយ
នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កញ្ញា មាន សូនីតា បានបង្ហោះប្រកាសលើគណនី និងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ឪពុករបស់នាងបានទទួលមរណភាពហើយ។
ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ ពិសេសមិត្តៗរួមអាជីពសិល្បៈចូលរួមសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ដ៏ធំធេងនៅពេលនេះ។ ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងនៅឡើយទេពីព័ត៌មានច្បាស់ការបន្ថែមទាក់ទងនឹងការស្លាប់របស់ឪពុក តារាស្រីរូបនេះ។
យ៉ាងណាមិញ សង្កេតឃើញផងដែរថា មានបុគ្គលល្បីជាច្រើននាក់បានសម្ដែងការសោកស្ដាយ រួមមានតាំងពី ម៉ានិត ដែលជាមិត្តល្អប្អូនល្អ, កញ្ញា ឌួង ហ្សូរីដា, កញ្ញា សុភ័ក្ត្រ កុសុម៉ា, លោក លៀក លីដា, កញ្ញា ហេង ចន្ថា, លោក អេឡិចដូហ្វី, លោក សេង មង្គលជាដើម៕