• 2022-06-15 14:15:14
  • ព័ត៌មាន

បើកឆាកភ្លាម MUC ពាក់ស្លាកលេខ៩ គ្រងពាន២ម្នាក់ឯង

  • 2022-06-15 14:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាត្រីញាប់ញ័រសម្រាប់បេក្ខនារីប្រកួតបវរកញ្ញា Miss Universe Cambodia 2022 វគ្គផ្ដាច់ព្រ័ត បើកឆាកដំបូងស្វែងរកឃើញជើងខ្លាំងមួយរូបគឺបវរកញ្ញា ហេង សុទ្ធនិស្ស័យ បានឈ្នះពានរង្វាន់ ដល់ទី២ម្នាក់ឯង

បើកឆាកដំបូង បវរកញ្ញា ហេង សុទ្ធនិស្ស័យ ជាបេក្ខនារីលេចធ្លោខ្លាំងបំផុត ដែលស្រីស្អាតរូបនេះ បានយកសម្រស់ និងចំណេះដឹងខ្ពង់ខ្ពស់ឆក់យកបេះដូងគណៈកម្មាការឈ្នោះពានដល់ទៅ២ក្នុងដៃ ពោលគឺនាងទទួលបានពាន Best in Advocacy និងពាន Best in Interview

ខណៈពេលនេះអ្នកគាំទ្រកំពុងតែផ្ទុះការវែកញ៉ែកថាម្ចាស់ពាន Miss Universe Cambodia 2022 អាចជាស្រីស្អាតរូបនេះ ដោយមហាជនផ្អែកថាភាគច្រើននៃបវរកញ្ញាដែលជាប់ពាន Best in Interview ព្រោះបវរកញ្ញា ២០២០ និងបវរកញ្ញា ២០២១ សុទ្ធបានជាប់ពាន Best in Interview មុនក្លាយជា ម្ចាស់មកុដ។ យ៉ាងណានេះគ្រាន់តែជាការលើកឡើងរបស់អ្នកគាំទ្រប៉ុណ្ណោះ៕

មតិយោបល់