• ពុធ, 15 មិថុនា 2022 15:14
  • ព័ត៌មាន

តើបវរកញ្ញារូបណា នឹងក្លាយជាម្ចាស់មកុដ MUC 2022 តម្លៃជិត២០ម៉ឺនដុល្លារ?

  • ពុធ, 15 មិថុនា 2022 15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គផ្ដាច់ព្រ័តនៃកម្មវិធីប្រកួតបរវកញ្ញា Miss Universe Cambodia 2022 រាត្រីថ្ងៃទី១៥ ខែមិថុនា បានស្វែងរកបេក្ខនារីចុងក្រោយ ១០ រូបប៉ុណ្ណោះ ដែលនឹងត្រូវធ្វើដំណើរកាន់តែកៀកឆ្ពោះទៅកាន់ម្ចាស់មកុដ MUC 2022។

ចាប់តាំងពីការប្រកួតឆ្លងកាត់វិញ្ញាសារជាច្រើន ហើយចុងក្រោយនេះរកឃើញបេក្ខនារី Top10 ដែលនឹងត្រូវចម្រាញ់យកតែម្នាក់គត់ក្លាយជាម្ចាស់មកុដដ៏ប្រណិត ក្នុងរួមមានបេក្ខនារី MUC លេខ១, MUC លេខ៩, MUC លេខ១៨, MUC លេខ១៦, MUC លេខ៤, MUC លេខ៩, MUC លេខ៣, MUC លេខ១៧,MUC លេខ៨។

យោងតាមទំព័រហ្វេសផ្លូវការរបស់ Miss Universe Cambodia បានឱ្យដឹងថាមកុដ MUC 2022 ឆ្នាំនេះមានដល់ទៅ ១៨០,០០០ដុល្លារ ស្អាតខ្លាំងបំផុតដែលរចនាឡើងក្រោមស្នាដៃជាងអាជីព យ៉ាងផ្ចិតផ្ចង់តាម លំនាំភាពអស្ចារ្យនៃមកុដរបស់ព្រះនាងឥន្ទ្រទេវី ជាស្ត្រីខ្មែរដែលមានភាពអង់អាច ក្លាហាន និងមានចំណេះដឹងខ្ពស់ខ្ពង់ក្នុងសតវត្សទី ១២នៅអាស៊ីអាគ្នេយ៍៕

មតិយោបល់
អត្ថបទថ្មី