• 2022-06-16 04:30:46
  • ព័ត៌មាន

មិនមែនតែប្រជាជនកម្ពុជាទេ យប់មិញជាតិសាសន៍ដទៃជុំវិញពិភពលោកសាទរ ហង្ស ម៉ានីតា ភ្លូកទឹកភ្លូកដី

  • 2022-06-16 04:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស ម៉ានីតា បានក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ដែលនឹងតំណាងកម្ពុជា ទៅចូលរួមប្រកួត Miss Universe នៅលើឆាកអន្តរជាតិសម្រាប់ជំនាន់ ៧១នេះ។

យុវតីវ័យ ២៣ ឆ្នាំ ជានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា CamEd Business School មិនត្រឹមតែមានសម្រស់ស្អាតប្លែកប៉ុណ្ណោះទេ តែនាងក៏មានចំណេះដឹងយ៉ាងល្អប្រសើរ អាចនិយាយភាសាអង់គ្លេសយ៉ាងល្អផងដែរ។ នៅរាត្រីវគ្គផ្ដាច់ព្រ័តនេះ ហង្ស ម៉ានីតា ធ្វើបានល្អគ្រប់វគ្គនឹងទទួលបានពានរង្វាន់កិត្តិយសជាច្រើន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនាងអាចឆ្លើយសំណួរក្នុងវគ្គ TOP10 និង TOP5 បានល្អ អាចទាក់ចិត្តគណៈកម្មការ រហូតក្លាយជាម្ចាស់មកុដតម្លៃ ១៨ម៉ឺនដុល្លារ។

ក្រឡេកមកមើលសន្ទុះនៃការគាំទ្រ មានការអបអរសាទរយ៉ាងអឺងកងពីប្រជាជនកម្ពុជា និងមានការផ្សព្វផ្សាយស្ទើរគ្រប់បណ្ដាញផ្សព្វផ្សាយ។ កាន់តែរំភើបនោះមិនមែនតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីតែប្រជាជនពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោកក៏ពេញចិត្តនឹង ហង្ស ម៉ានីតា ខ្លាំងដែរ ហើយគេរំពឹងថានាងនឹងនាំកម្ពុជាឡើងទៅកាន់តែខ្ពស់មួយកម្រិតទៀត។ នាងនឹងក្លាយជាយុវតីកម្ពុជា ដែលនាំឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត។ ម៉ានីតា ស័ក្ដិសមគ្មានទាស់ ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា នេះជាអ្វីដែលអ្នកគាំទ្រក្នុងវិស័យបវរកញ្ញាចង់ឃើញជាយូរមកហើយ៕

មតិយោបល់
អត្ថបទពេញនិយម