• 2022-06-16 07:50:39
  • ព័ត៌មាន

នៅពីក្រោយភាពជោគជ័យក្នុងអាជីពសម្ដែង ទូច ណារ៉ាឌី មានជំនាញដ៏កម្រមួយទៀតដែលអ្នកសិល្បៈកម្រមាន

  • 2022-06-16 07:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងរូបសង្ហារ ទូច ណារ៉ាឌី កាន់តែមានភាពលេចធ្លោរក្នុងរង្វង់អ្នកសិល្បៈ បន្ទាប់ពីប្រឡូកក្នុងអាជីពនេះអស់រយៈពេលជាង ៧ឆ្នាំ។ ថ្មីៗនេះលោកចាប់បានឱកាសសម្ដែងក្នុងខ្សែភាពយន្ដភាគរបស់អ្នកស្រី ពាន់ ភួងបុប្ផា ចំនួន ២រឿង ដើម្បីចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន និងបានថតខ្សែភាពយន្ដខ្នាតធំឲ្យផលិតកម្មកងចក្រភាពយន្ដមួយផងដែរ។

ដ្បិតថា ទូច ណារ៉ាឌី មិនអាចបង្ហើបពីទំហំប្រាក់ចំណូលប្រចាំខែ ប៉ុន្ដែលោកថាសព្វថ្ងៃលោកមានប្រភពចំណូលធំៗចំនួន ២ គឺទី១ អាជីពសម្ដែង និងទី២ ការងារគូសប្លង់អគារ ឬសំណង់នានាដែលភ្ញៀវជួលឲ្យធ្វើក្នុងនាមជាស្ថាបត្យករឯករាជ្យ។ ទៅថ្ងៃអនាគតលោកថា មិនអាចទម្លាក់ចោលការងារណាមួយចោលបានទេក្នុងចំណោមជំនាញទាំងពីរ។

លោក ទូច ណារ៉ាឌី៖ “ខ្ញុំទើបរៀបចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកស្ថាបត្យកម្ម និងរចនានៅសាលាមួយ ហើយបើនិយាយពីចំណូលវិញបានពីសិល្បៈច្រើនជាងហើយ តែខ្ញុំចង់ឲ្យវាដើរទាំង២ហ្មង។ ខ្ញុំឆ្លៀតធ្វើការឲ្យក្រុមហ៊ុនមួយដែលប្រើជំនាញរបស់យើងហ្នឹង ហើយរៀនផ្នែកហ្នឹងបណ្ដើ ហើយក្រោយមកក៏ឆ្លៀតចេញថតច្រើនទៀត”។

បច្ចុប្បន្ន ទូច ណារ៉ាឌី មានវ័យ ២៥ឆ្នាំហើយ ហើយលោកក៏មិនទាន់មានគម្រោងរៀនជំនាញបន្ដទៀតដែរ ប៉ុន្ដែលោកថានៅក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ រូបលោកមមាញឹកខ្លាំងក្នុងអាជីពសម្ដែង។ លោករំលឹកថា រយៈពេលជាង ៧ឆ្នាំ ពោលគឺតាំងពីលោកប្រឡូកក្នុងអាជីពសម្ដែងក្នុងឆ្នាំ២០១៥ មក គឺលោកថតខ្សែភាពយន្ដភាគបាន ១០រឿង និងរឿងដុំ ឬខ្សែភាពយន្ដខ្នាតធំ គឺលោកទើបថតបាន១រឿងឲ្យផលិតកម្មកងចក្រភាពយន្ដ ប៉ុន្ដែស្ពត និងរឿងអប់រំខ្លីៗ គឺមានច្រើនស្ទើររាប់មិនអស់៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម