• 2022-06-17 05:06:17
  • ព័ត៌មាន

ហង្ស ឈា ឡើង​ផ្ទះថ្មី​លើ​ភ្នំ និមន្ត​ព្រះតេជគុណ គូ សុភាព ពី​ស្រុក​ខ្មែរ​ទៅ?

  • 2022-06-17 05:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហង្ស ឈា បាន​បង្ហោះ​រូប​ភាព ដែល​បាន​ពី​ការ​សន្ទនាតាម​ទូរស័ព្ទ​ជាមួយ​ព្រះតេជគុណ គូ សុភា នៅ​លើ​បណ្ដាញ​សង្គម​ព្រឹក​នេះ ដោយ​បាន​​បញ្ជាក់​ថា លោក​បាន​និមន្ត​ព្រះតេជគុណ មក​ផ្ទះ​របស់​លោក​ឆាប់​ៗ​នេះ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។

ដំណឹង​នេះ ក្រោយ​ពី​ថ្មី​ៗ​ គេ​បាន​ដឹង​ថា លោក​ទើប​នឹង​បាន​ទិញ​ផ្ទះ​ធំ​ថ្មី​មួយ ជា​ប្រភេទ​ផ្ទះ​នៅ​លើ​ភ្នំ ដែល​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ដែល​មាន​ជីវភាព​ខ្ពស់រស់​​នៅ។ លោកបាបាន​ទិញ​ផ្ទះ​នោះ តាំង​ពី​នៅ​ដី​ទទេ ក្រោយ​មក​បាន​សាងសង់ តាម​គំនិច​រចនា​របស់​លោក​ផ្ទាល់​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។ មក​ដល់​បច្ចុប្បន្ន គេ​ជឿ​ថា​ផ្ទះ​នោះ​រួចរាល់​ជា​ស្ថាបពរ​ហើយ ខណៈ​គេ​ឃើញ​ថៅកែតែគុជ Boba Tea នាំ​គ្រួសារ​ចូល​ទៅ​រស់​នៅ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​ម្ល៉េះ។

លុះ​នៅ​ថ្ងៃ​នេះ លោក​បង្ហោះ​រូប​ភ្ជាប់​ជាមួយ​ព្រះតេជគុណ គូ សុភាព និង​បាន​បញ្ជាក់​ថា ព្រះសង្ឃ​ខ្មែរ​ដ៏​ល្បី​អង្គនេះ នឹង​និមន្ត​មក​ផ្ទះ​របស់​លោក​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ នាំ​ឲ្យ​មានចម្ងល់​ថា តើ​លោក ហង្ស ឈា ឡើង​ផ្ទះ​ថ្មី​នោះ ដោយ​និមន្ត​ព្រះតេជគុណ គូ សុភាព ទៅ​ពី​ស្រុក​ខ្មែរ​ផ្ទាល់​ ឬ​យ៉ាង​ណា?

ចំពោះ​បញ្ហា​នេះ ម្ចាស់​គេហដ្ឋាន​លើ​ភ្នំ​ក្នុង​ទី​ក្រុង Lynn បាន​ឆ្លើយ​ប្រាប់​តាម​សារ​អេឡិចត្រូនិក​ថា លោក​ពិត​ជា​បាន​និមន្ត​ព្រះតេជគុណ គូ សុភាព មក​ផ្ទះ​របស់​លោក​មែន។ ប៉ុន្តែ​នោះ​មិន​មែន​ជា​ពិធី​ឡើង​ធំ​អ្វី​នោះ​ទេ។ លោក​ថា ព្រះតេជគុណ បច្ចុប្បន្ន​កំពុង​គង់​នៅ​​សហរដ្ឋអាមេរិក​ស្រាប់ មិន​មែន​និមន្ត​មក​ពី​ស្រុក​ខ្មែរ​មក​ផ្ទាល់​នោះ​ទេ។

ដូច្នេះ​ហើយ គាប់​ជួន​នឹង​ព្រះអង្គ​មក​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ស្រាប់​ហើយ ហើយ​ផ្ទះ​លោក​ទើប​នឹង​រួចរាល់​ការ​សាងសង់ ទើប​លោក​សម្រេច​និមន្ត​ព្រះអង្គ​ មក​កាន់​គេហដ្ឋាន​ថ្មី​របស់​លោក​តែ​ម្ដង។ ព្រះតេជគុណ គូ សុភាព នឹង​និមន្ត​មក​គេហដ្ឋាន​ថ្មី​លោក ហង្ស ឈា នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ដូច្នេះ​ហើយ គាប់​ជួន​ល្អ​បែប​នេះ លោកថា ពិធី​ប្រោះព្រំ​តិច​តួច​នឹង​មាន​ ដើម្បី​លើក​រាសី និង​ផ្ដល់​ភាព​ចម្រុងចម្រើន​ដល់​គ្រួសារ រួម​ទាំង​មុខ​របរ​របស់​លោក​ផង។

ផ្ទះ​ថ្មី​របស់​លោក ហង្ស ឈា និង​គ្រួសារ ស្ថិត​​ក្នុង​ទីក្រុង Lynn រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក។ តាម​ដំណឹង ទីនោះ​ មាន​ផ្ទះ​ប្រភេទ​នេះ​ តែ ១១ល្វែង​តែ​ប៉ុណ្ណោះ និង​មួយ​ៗ មាន​តម្លៃ​ដល់​ទៅ​ប្រមាណ ១លាន​ដុល្លារ​អាមេរិកឯណោះ។ យ៉ាងណា ហង្ស ឈា បាន​ព្យាយាម​មិន​ឆ្លើយ​ពី​ករណី​នេះឡើយ ក្នុង​បទសម្ភាសន៍​កន្លង​មក៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី