• 2022-06-17 08:48:53
  • ព័ត៌មាន

បញ្ហាមួយផ្នែកធំជះឥទ្ធិពល ចំណងអាពាហ៍ពិពាហ៍ Will Smith និងភរិយា កាន់តែរង្គោះរង្គើ

  • 2022-06-17 08:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងលំដាប់ហូលីវូដ Will Smith និងភរិយា Jada Pinkett Smith ស្ទើរតែលែងលះគ្នាជាច្រើនលើក ដោយសារតែមានជម្លោះក្នុងផ្លូវជីវិតមានរឿងអ្នកទីបី ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរនៅតែអាចរក្សាចំណងអាពាហ៍ពិពាហ៍បានធម្មតា ប៉ុន្តែថ្មីៗនេះលេចឡើងថាទំនាក់ទំនងរវាង Will Smith និងភរិយាប្រែល្អក់កកជាថ្មីម្ដងទៀត។

ទោះជាយ៉ាងណាការទះកំផ្លៀង Chris Rock នៅឯពានរង្វាន់ Academy Awards លើកទី 94 បានជះឥទ្ធិពលមួយផ្នែកដល់ទំនាក់ទំនងអាពាហ៍ពិពាហ៍រវាង Will Smith និង Jada Pinkett។ ទស្សនាវដ្ដី Heat បាននិយាយថា គូស្នេហ៍តារាសម្ដែងរូបនេះ មិនបាននិយាយ និងទាក់ទងគ្នាទេ បន្ទាប់ពីមានជម្លោះនៅលើឆាក Oscars ពោលទំនាក់ទំនងរបស់ពួកគេកាន់តែតានតឹង។

ប្រសិនបើលែងលះគ្នា Will Smith និង Jada Pinkett និងត្រូវចែករំលែកទ្រព្យសម្បត្តិ ៣៥០ លានដុល្លារ។ បច្ចុប្បន្ន Will កំពុងស្ថិតក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ដើម្បីព្យាបាលផ្លូវចិត្ត ខណៈ Jada Pinkett និងកូនៗរបស់នាងនៅតែបន្តសកម្ភាពមក្នុងវិស័យសិល្បៈនៅអាមេរិក ហើយប្ដីប្រពន្ធមួយគូនេះមិនបានជួបគ្នាជាច្រើនខែមកហើយ៕

ប្រភព៖ news.zing.vn អត្ថបទ៖ Kesor

មតិយោបល់